ក្រសួង​ការងារ​ ដាក់​បំរាម​ហាម​ក្មេង​​ចូលក្នុង​បរិវេណ​ផលិត​ឥដ្ឋ​

10-06-2019 9:47 am 373
រូបភាពក្មេងនៅឡឥដ្ឋ

​ក្រសួង​ការងារ បាន​ណែនាំ​ដល់​ប្រធាន​មន្ទី​ការងារ បណ្ដុះបណ្ដាល វិជ្ជាជីវ​:​រាជធានី ខេត្ត​ស្ដីពី​ការហាម​កុមារ​ចូលទៅក្នុង​បរិវេណ​ខ្សែសង្វាក់​ផលិតកម្ម ឬ​ធ្វើការ​នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ ដោយ​ខ្លាច​មាននូវ​ឧបទ្ទវហេតុ​ផ្សេងៗ ដែល​អាច​កើតមាន​លើ​កុមារ​។

ដើម្បី​បញ្ជៀ​ស​នូវ​ឧបទ្ទវហេតុ ដែល​អាច​កើតមាន​ជាយថាហេតុ ចំពោះ​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ការងារ ទាំងអស់​ត្រូវ​ចុះ​ណែនាំ​ដល់​ម្ទាស់ ឬ​នាយក​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​អនុវត្ត​ដូចខាងក្រោម 

១.​រៀបចំ​ដាក់​ស្លាក់​សញ្ញា​ធំៗ និង​ងាយ​មើល​ដូចជា : 
_​ហាម​ក្មេង​ចូលទៅ​បរិវេណ​ខ្សែសង្វាក់​ផលិតកម្ម​
_ ជន​ណា​ដែល​នាំ​ក្មេង​ចូលទៅក្នុង​បរិវេណ​ខ្សែសង្វាក់​ផលិតកម្ម អាច​ប្រឈម​នឹង​បទល្មើស​ព្រហ្មទណ្ឌ​
_​ការប្រើប្រាស់​ពលកម្ម​កុមារ​នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ គឺអាច​ប្រឈម​បទល្មើស​ព្រហ្មទណ្ឌ​
២.​ហាមឃាត់​ដាច់​ខាត់​ការប្រើប្រាស់​ទាសភាព​បំពុល ដើម្បី​ដាក់បន្ទុក​សេរីភាព​ការងារ​កម្មករ 
៣.​ត្រូវមាន​អ្នកឃ្លាំមើល​ជាប្រចាំ និង​ហាម​ក្មេង​ចូល​បរិវេណ​ខ្សែសង្វាក់​ផលិតកម្ម ឬ​ធ្វើការ​នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​។ 
៤.​ត្រូវ​រៀបចំ​កន្លែង​ស្នាក់​ឲ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែសង្វាក់​ផលិតកម្ម និង​ត្រូវមាន​របង​ការពារ​សុ​វត្តិភាព​ខណ្ឌ​ចែក​ចរិ​វេណ​ខ្សែសង្វាក់​ផលិតកម្ម និង​កន្លែង​ស្មាក់នៅ​។​
៥.​ហាម​ដាច់ខាត​រាល់​ទម្រង់​នៃ​ការកេងប្រវ័ញ្ច​ពលក​ម្ម​កុមារ និង​បង្ខំ​ឲ្យ​កុមារ​ធ្វើការ​ដើម្បី​ដោះ​បំណិល​។ 

​រាល់​ម្ចាស់​ឬ​នាយក​សិប្បកម្ម​ផលិត​ឥដ្ឋ​ណា ដែល​ខកខាន​ក្នុងការ​អនុវត្ដ​តាម​ការណែនាំ​នេះ នឹងត្រូវ​ទទួល​នូវ​ការផាកពិន័យ​ឬ​ឈានទៅដល់​ការបិទ​អាជីវកម្ម ឬ​អាច​ប្រឈម​នឹង​បទល្មើស​ព្រហ្មទណ្ឌ​៕

ព័ត៌មានផ្សេងទៀត