ព័រ​ទុយ​ហ្គាល់​​បំបាក់​​ហូឡង់​១-០​​លើ​កពាន​​UEFA Nations League​​ជា​លើកដំបូង​

10-06-2019 9:05 am 476

​ទីបំផុត​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គាល់ បាន​យកឈ្នះ​លើ​ក្រុម​ហូឡង់​ដោយ​លទ្ធផល​១-០​កាលពី​យប់មិញ លើ​កពាន​UEFA Nations League​ជា​លើកដំបូង​។ ការប្រកួត​ធ្វើឡើង​ក្នុង​ពហុ​កីឡដ្ឋាន​ក្នុង​ទីក្រុង​Porto​ប្រទេស​ព័រ​ទុយ​ហ្គាល់ ដោយ​កីឡាករ​Goncalo Guedes ជា​អ្នករក​គ្រាប់​បាល់​បាន​នៅក្នុង​តង់​ទី​ពីរ​នាទី​ទី​៦០ ហើយ​លទ្ធផល​នេះ​បាន​បន្ដ​រហូតដល់​ចប់​ការប្រកួត​។ ការលើក​ពាន​UEFA Nations League គឺជា​លើកដំបូង​សម្រាប់​ព័រ​ទុយ​ហ្គាល់ បន្ទាប់ពី​ការប្រកួត​ដណ្ដើមពាន​នេះ​ទើប​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៨​ប៉ុណ្ណោះ​៕

 ពាក្យគន្លឹះ  កីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត