ឧត្ដមក្រុមប្រឹក្សា​​ពិគ្រោះ​​និង​ផ្ដល់យោបល់​ គួរ​លុបចោល​​មុន​ចប់​អាណត្តិ​ទី​៦​​នេះ​ ឬ​យ៉ាងណា​?​

09-06-2019 3:53 pm 969

​លោក​ហ៊ុន សែន ថ្លែង​កាលពី​ថ្ងៃទី​៧ មិថុនា នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ថា​ក្រុមប្រឹក្សា​ពិគ្រោះ និង ផ្ដល់យោបល់ នឹង​លែង​មាននៅ​អាណត្តិ​ក្រោយៗ តទៅ​ទៀតហើយ​។ លោក​ហាក់​មិនសូវ​ពេញចិត្ត នឹង​ការបំពេញភារកិច្ច​របស់​សមាជិក​ខ្លះ នស​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់យោបល់ នេះឡើយ​។ មិន​ពេញចិត្ត ត្រង់​ថា សមាជិក​ខ្លះ នៃ​ស្ថាប័ន​មួយ​នេះ បាន​បំពេញការងារ​ដោយ​បញ្ចេញ​អំណាច​ខ្លួន​ជ្រុល​ហួសហេតុ​ពេក​។​

​លោក​មាស នី មើលឃើញថា ការបង្កើត​ក្រុមប្រឹក្សា​នេះ​ឡើង គឺ​មិនត្រូវ​តាម​រដ្ឋធម្មនុញ្ញ​ទេ ដូច្នេះ ការរំលាយ​វិញ ក៏​មិនមាន​អ្វី​ពិបាក​។ លោក​និយាយថា ក្រុមប្រឹក្សា​នេះ មិនអាច​ធ្វើការ​បាន​ប្រសើរ ដូច​ក្រុមតំណាងរាស្ត្រ នៅក្នុង​សភា​ទេ​។​

​ហេតុអ្វី បានជា​រដ្ឋាភិបាល ប្រញាប់ប្រញាល​បង្កើត​ស្ថាប័ន​នេះ​ឡើង ក្រោយ​ការបោះឆ្នោត​? តើ​ការបង្កើត​ក្រុមប្រឹក្សា​នេះ​ឡើង អាចធ្វើឲ្យ​រដ្ឋាភិបាល​អា​ណ​ត្តិ​ទី​៦​នេះ លុបលាង​ការរិះគន់ បាន​ឬទេ​? បើ​មិនអាច ក្រុមប្រឹក្សា​នេះ គួរតែ​ត្រូវ​រំលាយចោល មុន​ចប់​អាណត្តិ ដើម្បី​កុំឲ្យ​ខាត​លុយ​ជាតិឬ​យ៉ាងណា​?...

​ជា​បន្ត សូម​ស្តាប់ ការលើកឡើង​របស់លោក​បណ្ឌិត​មាស នី តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖ 

ព័ត៌មានផ្សេងទៀត