ដូចការរំពឹងទុក​សមាជិកសភាជ្រើសយកលោក​ប្រា​យុទ្ធ ចាន់​អូ​ចា​​​​​ជា​នាយករដ្ឋមន្ដ្រី​​​

06-06-2019 3:56 pm 515
លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ដ្រីថៃ

​នៅ​ទីបំផុត​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវបាន​សមាជិកសភា​បោះឆ្នោត​ជ្រើសរើស​ជា​នាយករដ្ឋមន្ដ្រី​ដឹកនាំ​ប្រទេស​ថៃ​ក្នុង​អាណត្ដិ​ថ្មី​ហើយ​។ ជា​នាយករដ្ឋមន្ដ្រី​កើតចេញពី​ការបោះឆ្នោត​លើកដំបូង គិត​តាំងពី​រដ្ឋប្រហារ​ដែល​លោក​ប្រា​យុទ្ធ​ដឹកនាំ​ដោយផ្ទាល់​ក្នុង​ឆ្នាំ​២០១៤​។ ក្រោយ​រដ្ឋប្រហារ​លោក​ប្រា​យុទ្ធ​ក៏​ចូល​កាន់តំណែង​នាយករដ្ឋមន្ដ្រី​បណ្ដោះអាសន្ន រហូតដល់​ថ្ងៃទី​២៤​ខែមីនា​ទើប​មាន​ការបោះឆ្នោត​ជា​សកល​។​

​ក្រោយ​ការបោះឆ្នោត​និង​ប្រកាស​លទ្ធផល​ជា​ផ្លូវការ កាលពី​ថ្ងៃទី​០៥​មិថុនា​សភា​ថៃ​បានរៀបចំ​ការបោះឆ្នោត ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ដ្រី​។ តាម​លទ្ធផល​លោក​ប្រា​យុទ្ធ​ឈ្នះ​សំឡេង​លើ​គូប្រជែង​ប្រមាណ​ជិត​៧០​ភាគរយ គឺ​ទទួលបាន​៥០០​សំឡេង​ទល់នឹង​២៤៤​សំឡេង​។ ប៉ុន្ដែ​មិនត្រូវ​ភ្លេច​ទេ​ថា​លោក​ប្រា​យុទ្ធ​មាន​សមាជិក​ព្រឹទ្ធសភា​២៥០​រូប ដែល​យោធា​បានតែងតាំង​នៅចាំ​គាំទ្រ​ពីក្រោយ​បន្ថែម​ផងដែរ​។ ក្រោយ​ជ្រើសរើស​បាន​នាយករដ្ឋមន្ដ្រី រដ្ឋាភិបាល​ថ្មី​ទំនង​នឹង​លេច​រូបរាង​នៅក្នុង​ខែមិថុនា​នេះហើយ ធ្វើឲ្យ​ប្រទេស​ថៃ​វិល​ទៅរក​របប​ដឹកនាំ​តាមបែប​ស៊ីវិល​វិញ​រយៈពេល​មួយ​អាណត្ដិ​ស្មើនឹង​៥​ឆ្នាំ ទើប​មាន​ការបោះឆ្នោត​ជាថ្មីទៀត​៕

ព័ត៌មានផ្សេងទៀត