ពី​ថ្ងៃទី​០៧​ដល់​ថ្ងៃទី​០៩ មិថុនា នឹងមាន​ការផ្អាក​ផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​មួយចំនួន

06-06-2019 12:58 pm 453

​​អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​ចរន្ត​អគ្គិសនី ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​ង​បរិក្ខារ​នានា និង​រុះរើ​កន្លង​ខ្សែបណ្តាញ​បង្កលក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ រយ​:​ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​០៩ មិថុនា ឆ្នាំ​២០១៩ នៅ​តំបន់​មួយចំនួន​ទៅតាម​ពេលវេលា និង​ទីកន្លែង​ដូចជា​៖

​នៅ​ថ្ងៃទី​០៧ មិថុនា អគ្គិសនី​កម្ពុជា​នឹង​ការផ្អាក​ផ្គង់​នៅក្នុង សង្កាត់​និរោធ សង្កាត់​វាល​ស្បូវ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​ពៅ និង​ថ្ងៃទី​០៨ ក្នុង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ សង្កាត់​បឹងកក់​ទី​១ ខណ្ឌ​ទូល​គោក និង​ក្នុង​សង្កាត់​ចោមចៅ​ទី​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ថ្ងៃទី​០៩ អគ្គិសនី​នឹង​ផ្អាក​ក្នុង សង្កាត់​និរោធ សង្កាត់​ច្បារអំពៅ​ទី​០១ ខណ្ឌ​ច្បារអំពៅ និង​សង្កាត់​ចោមចៅ​ទី​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕

ព័ត៌មានផ្សេងទៀត