លោក​ហ៊ុន សែន​៖​​សូមកុំ​ភ័ន្តច្រឡំ​ ថា​ការហូប​នំ​បញ្ចុក​​ឈានទៅដល់​​ការចរចា​នយោបាយ​​

06-06-2019 11:45 am 1204

​ថ្លែង​ក្នុង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ នា​ព្រឹក​ថ្ងៃទី​៦ មិថុនា​នេះ ប្រមុខ​បក្ស​កាន់អំណាច លោក​ហ៊ុន សែន​និយាយថា «​កុំ​យក​ការនិយាយ​របស់ខ្ញុំ ទៅ​វិភាគ​អ្វី​ផ្សេង ក្រៅពី​រឿង​ហូប​នំ​បញ្ចុក ព្រោះ​អ្នកខ្លះ គិតថា វា ជា​ជំហាន​ទៅដល់​ការចរចា​នយោបាយ សុំ​កុំ​ភាន់​ច្រឡំ​។ ជា​រឿង​នំ​បញ្ចុក​សុទ្ធសាធ ជា​សាមគ្គី​ជាតិ ជា​ឯកភាព​ជាតិ តាមរយៈ​ការហូប​នំ​បញ្ចុក​នេះ​»​។​

​លោក​ហ៊ុន សែន និយាយទៀតថា ការប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេ​ស និង​គ្រប់​និន្នាការ​នយោបាយ ចូលរួម​ហូប​នំ​បញ្ចុក​នៅ​ថ្ងៃទី​៩​មិថុនា គឺ​ដើម្បី​ជំរុញ​ការប្រើប្រាស់ និង​ទិញ​ផលិតផល​ក្នុងស្រុក ហើយក៏​អាច​ទុក​ថា ជា​ការបង្រួបបង្រួម​ប្រជាជន​ផងដែរ​។ ប៉ុន្តែ មិនមែន​ដើម្បី​ឈានទៅដល់​ការចរចា​រវាង​គណបក្ស​កាន់អំណាច និង​អតីត​គណបក្សប្រឆាំង​ឡើយ​។ នេះ​ជា​ការបញ្ជាក់​របស់លោក​ហ៊ុន សែន​៕


ព័ត៌មានផ្សេងទៀត