BMW​​និង​Jaguar Land Rover​​ចាប់ដៃ​​អភិវឌ្ឍ​​គ្រឿងបន្លាស់​​រថយន្ដ​អគ្គិសនី​

05-06-2019 5:31 pm 319
ឡូហ្គោសម្គាល់ក្រុមហ៊ុនBMW​

​ក្រុមហ៊ុន​BMW​កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា ខ្លួន​នឹង​អភិវឌ្ឍ​គ្រឿងបន្លាស់​រថយន្ដ​អគ្គិសនី រួមជាមួយ​បច្ចេកវិទ្យា​អេឡិចត្រូវនិច​ផ្សេងទៀត ដោយ​ចាប់ដៃ​សហការ​ជាមួយ​ក្រុមហ៊ុន​Jaguar Land Rover​។ វា​ជា​ការ​បង្ហាញឲ្យឃើញពី​សម្ព័ន្ធ​ឧស្សាហកម្ម​ថ្មី​មួយទៀត បង្កើតឡើង​ដើម្បី​កាត់បន្ថយ​ការចំណាយ​លើ​ការផលិត​រថយន្ដ​អគ្គិសនី​។ 

​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​BMW​បាន​និយាយថា “​តាមរយៈ​ការ​រួមដៃគ្នា យើង​មានឱកាស​បំពេញតម្រូវការ​អតិថិជន​កាន់​តែមាន​ប្រសិទ្ធភាព ហើយ​អាច​កាត់បន្ថយ​ពេលវេលា​នៃ​ការអភិវឌ្ឍ ការនាំយក​យានយន្ដ​និង​បច្ចេកវិទ្យា​ទំនើប​បំផុត​ទៅ​ទីផ្សារ​។​” ក្រុមហ៊ុន​ទាំងពីរ​គ្រោង​នឹង​ផលិត​ឧបករណ៍​អេឡិចត្រូនិច​ទាំងនោះ នៅ​កន្លែង​ផលិត​ផ្ទាល់ខ្លួន​តែម្ដង​។ នេះ​បើតាម​ការ​បញ្ជាក់បន្ថែម​ពី​ក្រុមហ៊ុន​BMW​។​

​ចំណែក​លោក Nick Rogers ជា​វិស្វករ​ក្រុមហ៊ុន Jaguar Land Rover បាន​និយាយថា “​យើង​ពិតជា​អាច​បង្ហាញថា យើង​អាច​កសាង​រថយន្ដ​អគ្គិសនី​ឲ្យមាន​វត្ដមានលើ​ពិភពលោ​កបាន ប៉ុន្ដែ​ពេលនេះ​យើង​ត្រូវ​បង្កើន​ផ្នែក​បច្ចេកវិទ្យា ដើម្បី​គាំទ្រ​ដល់​ផលិតផល​ជំនាន់​ក្រោយ​របស់​Jaguar​និង​Land Rover”៕

ព័ត៌មានផ្សេងទៀត