រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ទី៧ ពី​ស្រា​បៀរ​អាន់​ឆ័រ​

05-06-2019 4:57 pm 337

កាលពី​ថ្ងៃ​ទី​សុក្រ ២៤ ខែ​ឧសភា ឆ្នាំ​២០១៩  ស្រា​បៀរ​អាន់​ឆ័​របាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​មួយ​រូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ចំនួន ៥៣ នាក់​ពី​កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​” ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ   ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ អ្នកឈ្នះ​រង្វាន់ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។

​កម្មវិធី “​ឈ្នះ​រង្វាន់​ស្រា​បៀរ​និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​” ត្រូវបាន​រៀបចំឡើង​ជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័រ​ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ស្រា​បៀរ​អាន់​ឆ័រ​ចំពោះ​អតិថិជន ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​សម្រាប់​គ្រប់​កម្មវិធី គ្រប់​ឱកាស​។

​លោក ពោល សម្បត្តិ មកពី​ខេត្ត​បាត់ដំបង  ដែលជា​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀ​អាន់​ឆ័​របាន​មានប្រសាសន៍ថា​៖ “​ខ្ញុំ​ត្រូវ​រង្វាន់​ធំ​ពីព្រោះ​ខ្ញុំ​ទទួល​ទាន​ស្រា​បៀរ​អាន់​ឆ័​ររាល់ថ្ងៃ ។ ខ្ញុំ​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង​ដឹងថា​ត្រូវ​រង្វាន់​ធំ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។ អាន់​ឆ័រ​ផ្តល់​រង្វាន់​ពិតៗ​។ នេះ​ជា​លើក​ទី​មួយ​សម្រាប់​ខ្ញុំ​ត្រូវ​រង្វាន់​ធំ​មួយ​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។ ខ្ញុំ​ផ្តាំផ្ញើ​ឲ្យ​អតិថិជន​អាន់​ឆ័រ​ទាំងអស់ ពិសា​ស្រា​បៀរ​អាន់​ឆ័រ​ដើម្បី​មាន​ឱកាស​ឈ្នះ​ធំ​។ ខ្ញុំ​នឹង​យក​លុយ​នេះ​ទៅ​ពង្រីក​មុខរបរ​បន្ថែម​។​”

​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​មួយ​រូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ចំនួន ៥៣ នាក់​បាន​ទទួល​រង្វាន់​ពី​ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ​។

​កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័រ​ចាប់ផ្តើម​ពី​ថ្ងៃ​នេះ​រហូតដល់​ដំណាច់​ឆ្នាំ ២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័រ លោកអ្នក​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័រ​១​កំប៉ុង ១២​កំប៉ុង  ២៤ កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ១០០ (​មួយរយ​) ដុល្លារ ១០០០ (​មួយ​ពាន់​ដុល្លារ និង​១០០០០ (​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័រ​។  ក្រុមហ៊ុន​នឹង​រៀប​ចំ​ពេល​វេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័រ​។ ចំពោះ​រង្វាន់​ផ្សេងទៀត​លោកអ្នក​អាច​បើក​ភ្លាម​នៅ​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័រ​។

បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។

​សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​១ ម៉ឺន​ដុល្លារ រាល់​ខែ​! អ្នកឈ្នះ​បន្ទាប់​អាច​ជា​រូបអ្នក​!!!

​    ​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖ 092 333 900 / 010 833 000​។​
​ ​រីករាយ​ស្រស់ថ្លា​

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

 ពាក្យគន្លឹះ  Angchor

ព័ត៌មានផ្សេងទៀត