ចិន​ព្រមាន​​ពលរដ្ឋ​ខ្លួន​​រឿង​ធ្វើដំណើរ​​ទៅ​អាមេរិក​​ដោយសារ​​ផ្ទុះ​ការ​បាញ់ប្រហារ​​ញឹកញាប់​

05-06-2019 12:50 pm 304
អ្នកទេសចរចិននៅអាមេរិក

​ប្រទេស​ចិន​បាន​ព្រមាន​ប្រជាពលរដ្ឋ​របស់ខ្លួន ឲ្យ​ពិនិត្យពី​ហានីភ័យ​ដែល​អាច​កើតឡើង ពេល​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​។ មូលហេតុ​ដោយសារ​អាមេរិក​មាន​ក​រ​ណី​បាញ់ប្រហារ​កើតឡើង​ញឹកញាប់​។ ការប្រកាស​ដូច្នេះ​ធ្វើឡើង​ស្របពេល​មហាអំណាច​ទាំងពីរ កំពុង​ផ្ទុះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយគ្នា​។ ក្រសួង​វប្បធម៌​និង​ទេសចរណ៍​ចិន​បាន​ព្រមាន​ពី​ហា​នី​ភ័យ​មួយចំនួន​ដូចជា ការ​ប្លន់ អំពើហិង្សា​ដោយ​ប្រើ​កាំភ្លើង​ជាដើម​។ 

​ចំណែក​ក្រសួងការបរទេស​ចិន​វិញ​បាន​និយាយថា ភ្នាក់ងារ​អនុវត្ដ​ច្បាប់​របស់​អាមេរិក បាន​រំខាន​ពលរដ្ឋ​ចិន​ដោយ​ការសួរចម្លើយ​។ ហេតុនេះ​មុននឹង​ធ្វើដំណើរ​ទៅកាន់​ទឹកដី​អាមេរិក ត្រូវ​ពិនិត្យឲ្យ​បានច្បាស់លាស់​ជាមុនសិន​។ ក្រសួង​វប្បធម៌​និង​ទេសចរណ៍​បាន​រម្លឹក​ដល់​អ្នកទេសច​រ ហើយ​ក្រសួងការបរទេស ស្ថានទូត និង​ស្ថាន​កុងស៊ុល​ចិន​ប្រចាំ​នៅ​អាមេរិក បានសម្រេច​ចេញ​សេចក្ដីប្រកាស​ក្រើនរម្លឹក​ពី​បញ្ហា​សុវត្ថិភាព​ដល់​ប្រជាជន​ចិន​នៅ​អាមេរិក​ផងដែរ​៕

ព័ត៌មានផ្សេងទៀត