លោក​ស៊ី ជីន​ពីង​៖​​ចិន​មាន​សមត្ថភាព​​គ្រប់គ្រាន់​​ប្រឈម​​គ្រប់​បញ្ហា​​ទាំងអស់​

05-06-2019 11:27 am 703
រូបភាពលោកស៊ី ជីនពីង

​យោងតាម​ការចេញផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួរ​បានឲ្យដឹងថា ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​ថា ប្រទេស​ចិន​មាន​លក្ខខណ្ឌ សមត្ថភាព និង​ទំនុកចិត្ដ ដើម្បី​ឆ្លើយតប​នឹង​ហា​នី​ភ័យ​និង​បញ្ហា​ប្រឈម​ទាំងអស់​។ ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​វិញ ក៏មាន​ស្ថិរភាព​និង​មាន​សុខភាព​ល្អ​ណាស់​។ លោក​ស៊ី​បន្ថែមថា ចិន​ក៏មាន​កន្លែង​ជាច្រើន​ត្រូវ​កែលម្អ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​លំហ​អាកាស​ផងដែរ​។ លោក​ស៊ី​ថ្លែង​ដូច្នេះ​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​TASS​និង​កាសែត​Rossiyskaya Gazeta មុន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី​៕

ព័ត៌មានផ្សេងទៀត