លោក​ត្រាំ​ជួប​នាយករដ្ឋមន្ត្រី​អង់គ្លេស មុន​លោកស្រី​ម៉េចុះ​ចេញពី​តំណែង​

04-06-2019 12:57 pm 353

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក កំពុង​ស្ថិតនៅ​ក្នុងប្រទេស​អង់គ្លេស ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​។ នៅ​ថ្ងៃ​អង្គារ​នេះ ជា​ថ្ងៃទី​ពីរ​នៃ​ដំណើរ​ទស្សនកិច្ច លោក​ត្រាំ​ត្រូវ​ជួបពិភាក្សា​ជាមួយ​លោកស្រី​ថេរ៉េសា ម៉េ​នាយករដ្ឋមន្ត្រី​អង់​គ្លេ​ស​។ ជា​ជំនួប​ធ្វើឡើង មុន​លោកស្រី ត្រូវ​ចុះ​ចេញពី​តំណែង​នៅ​ថ្ងៃ​សុក្រ​ទី​៧​ខែមិថុនា​ឆ្នាំ​២០១៩​។ លោកស្រី​ម៉េនិង​លោក​ត្រាំ អាច​ពិភាក្សាគ្នា អំពី បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ ដោយ​បញ្ហា​នេះ​ចក្រភព​អង់គ្លេស បាន​អាក់អន់​ចិត្តនឹង​អាមេរិក ដែល​សម្រេច​ដកខ្លួន​ចេញពី កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​នៅ​ឆ្នាំ ២០១៧​។ ក្រៅពីនោះ មេដឹកនាំ​ទាំងពីរ ប្រហែលជា​ពិភាក្សា អំពី បញ្ហា​ក្រុមហ៊ុន Huawei​។ សហរដ្ឋអាមេរិក​បាន​ចុះបញ្ជី​ក្រុមហ៊ុន​យក្ស​របស់​ចិន​មួយ​នេះ នៅក្នុង​បញ្ជីខ្មៅ ដោយសារតែ​ហេតុផល​សន្តិសុខ ខណៈ​ចក្រភព​អង់គ្លេស​អាច​នឹង​អនុញ្ញាត្តឲ្យ ក្រុមហ៊ុន​Huawei ផ្គត់ផ្គង់​ដល់​ការ​ត​បណ្តាញ 5G៕

ព័ត៌មានផ្សេងទៀត