លោក​យ៉ែម បុញ្ញ​ឫទ្ធិ​៖​​ខ្មែរ​មិន​លង់​តាម​​យុទ្ធសាស្ត្រ​​"​បង្កើត​ព្រឹត្តិការណ៍​ បំភ្លេច​ព្រឹត្តិការណ៍​"​​ទេ​

04-06-2019 10:01 am 4325

​ក្រោយពី​«​នំ​បញ្ចុក​»​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​របស់​ក្រុម​អ្នកនយោបាយ​កំពូល​នៅ​កម្ពុជា លោក​យ៉ែម បុញ្ញ​ឫទ្ធិ មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់ទុកថា នេះ​ជាការ​"​បង្កើត​ព្រឹត្តិការណ៍ បំភ្លេច​ព្រឹត្តិការណ៍​"​។ 

​តែ​បើទោះជា​បែបនេះ លោក​យ៉ែម បុញ្ញ​ឫទ្ធិ មើលឃើញថា ពេលនេះ ខ្មែរ​មិន​លង់​តាម​យុទ្ធសាស្ត្រ​បង្វែរ​ចំណាប់អារម្មណ៍​ដោយ "​បង្កើត​ព្រឹត្តិការណ៍ បំភ្លេច​ព្រឹត្តិការណ៍​"​នេះ​ទេ​។ លោក​ថា ព្រឹត្តិការណ៍​សំខាន់​ដែល​ត្រូវ​ចាប់អារម្មណ៍ គឺ​គណ​:​ប្រតិភូ​សហភាព​អឺរ៉ុប​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ពិនិត្យ​ពិភាក្សា​កិច្ចការ​ពាក់ព័ន្ធ​នឹង​ការអនុគ្រោះ​ពន្ធ EBA ដែលជា​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់​សម្រាប់​ការងារ​កម្មករ​រាប់សែន​នាក់ សេដ្ឋកិច្ច​គ្រួសារ សេដ្ឋកិច្ចជាតិ និង​ករណី​របស់លោក​កឹម សុខា​។ មួយវិញទៀត ស្រប​ពេលដែល សមាគម​ខ្មែរក្រោម​នៅ​កម្ពុជា កំពុង​ប្រារព្ធ​ខួប​៧០​ឆ្នាំ នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យទៅ​យួន លោក​យ៉ែម បុញ្ញ​ឫទ្ធិ យល់ថា នេះ​ជា​ព្រឹត្តិការណ៍​ដែល​ខ្មែរ​ត្រូវ​គិត និង​ដោះស្រាយ​៕

 ពាក្យគន្លឹះ  លោកយ៉ែមបុញ្ញឫទ្ធិ

ព័ត៌មានផ្សេងទៀត