កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​​កម្រិត​បង្គួរ​ចាប់ពី​ថ្ងៃស្អែក​​ដល់​ថ្ងៃ​១១​មិថុនា​​

04-06-2019 9:37 am 784

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បានចេញ​សេចក្ដីជូនដំណឹង​ពី បញ្ហា​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នឹងមាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​មធ្យម​ទៅ​បង្គួរ និង​កន្លែង​ខ្លះ​អាច​នឹងមាន ភ្លៀង​ខ្លាំង​។ ទទឹម​នោះ ភាព​រាយប៉ាយ​ក៏​កាន់តែ​ធំ​ទូលាយ​ជាង​មុន​ផងដែរ​។ 

​គួរ​បញ្ជាក់ថា កន្លងម​កម្ពុជា​បាន​ទទួលរង​នៅ ឥ​ទិ្ធ​ពល El Nino ហើយ​ឥ​ទិ្ធ​ពល​មិនទាន់​បញ្ជប់​នៅឡើយ​ទេ គ្រាន់តែ​រាង​ថមថយ​ចុះ​បន្តិច​ប៉ុណ្ណោះ​។ ហេតុដូចនេះ ក្រសួង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន ចំពោះ​បាតុភូត ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់  អាច​និង​កើតមាន​៕

ព័ត៌មានផ្សេងទៀត