ការប្រមូល​ពន្ធ​យានជំនិះ​​គ្រប់​ប្រភេទ​​នឹង​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១​ ខែមិថុនា​នេះ​តទៅ​​

03-06-2019 3:06 pm 631

​តាម​សេចក្ដីប្រកាស របស់ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញវត្ថុ ចុះ​ថ្ងៃទី​៣០ ឧសភា ឆ្នាំ​២០១៨ ស្ដីពី​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រាប់ ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៩ នឹង​ត្រូវ​ដាក់ឲ្យអនុវត្ត ចាប់ពី​ថ្ងៃទី​០១ មិថុនា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​៣០ វិច្ឆិកា ឆ្នាំ​២០១៩​តទៅ​។​

​ចាប់ពី​ថ្ងៃទី​០១ មករា ឆ្នាំ​២០២០ តទៅ អគ្គនាយកដ្ឋាន​ពន្ធដា​រ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​ចុះ​ត្រួតពិនិត្យ ការប្រកាស​បង់ពន្ធ និង​ផាកពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​ទាំងឡាយណា​ដែល​មិនទាន់បាន​ប្រកាស​បង់ពន្ធ​ក្នុង​ឆ្នាំកន្លងមក តាមច្បាប់​ស្ដីពី​សារពើពន្ធ​ជា​ធរមាន​៕

ព័ត៌មានផ្សេងទៀត