លោក​​ហ៊ុន សែន ឱ្យ​អ្នក​គាំ​ទ្រ​បក្ស​​ប្រជាជន​​រៀប​ចំ​កម្មវិធី​​ហូប​​នំ​បញ្ចុក​​​នៅទូទាំង​ប្រទេស​

03-06-2019 9:25 am 12705
  ស្តាប់
​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងវេទិកាកន្លងមក។
ស្តាប់ជាសំឡេង

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ០២ មិថុនា​នេះ បានប្រកាស​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​អ្នកគាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទូទាំងប្រទេស ត្រូវ​នាំគ្នា​បរិភោគ​នំ​បញ្ចុក​ទាំងអស់គ្នា​។​​ជាមួយគ្នា​នោះ​លោក​នាយករដ្ឋមន្ត្រី ក៏បាន​ណែនាំ​ឱ្យ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​ទាំងអស់ ​រួមគ្នា​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក​នៅ​ថ្ងៃទី​០៩ ខែមិថុនា ដែលជា​ថ្ងៃ​ដែល​ក្រុម​អតីត​បក្សប្រឆាំង​យក​ថ្ងៃនេះ​ធ្វើ​យុទ្ធនាការ «​ហូប​នំ​បញ្ចុក​»​។​

​ការអំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ការរិះគន់​មួយចំនួន​ដែល​ចំ​អករដ្ឋាភិបាល​ថា គ្រាន់តែ​បរិភោគ​នំ​បញ្ចុក​ក៏ខុស​ច្បាប់​។​ជា​ការរិះគន់ គឺ​បន្ទាប់ពី​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កោះហៅ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ប្រឆាំង និង រំលោភបំពាន​សាលដីកា​របស់​តុលាការ​កំពូល​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយសារតែ «​ហូប​នំ​បញ្ចុក​»​ ហើយនាំគ្នានិយាយ​រឿង​នយោបាយគាំទ្រអតីតបក្សប្រឆាំង។​

 ពាក្យគន្លឹះ  លោកហ៊ុនសែននំបញ្ចុក

ព័ត៌មានផ្សេងទៀត