ស្លាប់​និង​របួស​ចំនួន​៣៧នាក់​ ​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​​ថ្ងៃទី​១​មិថុនា​​

02-06-2019 9:58 am 443

​យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​ឲ្យដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​នៅ​ថ្ងៃទី​១​ខែមិថុនា ឆ្នាំ​២០១៩ កើតឡើង ចំនួន​២០​លើក បង្កឲ្យមាន​មនុស្ស​ស្លាប់​១០​នាក់​និង របួសស្រាល​ធ្ងន់​ចំនួន​២៧​នាក់​។​មូលហេតុ​ដែល​បណ្ដាល ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​រួមមាន​៖ ល្មើស​ល្បឿន​, មិន​គោរព​សិទ្ធិ​, បត់​គ្រោះថ្នាក់​, មិន​ប្រកាន់​ស្ដាំ និង ប្រជែង​៕

ព័ត៌មានផ្សេងទៀត