គម្រោង​ខុន​ប្រណិត LA VISTA ONE នៅ​ជ្រោយចង្វារ​សម្ពោធ​លក់​ជា​ផ្លូវការ​

01-06-2019 4:04 pm 753

​គម្រោង​ខុន​ដូ LA VISTA ONE ខុន​ដូ​ប្រណិត​នៅ​ជ្រោយចង្វារ បាន​សម្ពោធ​លក់​ជា​ផ្លូវការ នៅ​ល្ងាច​ថ្ងៃទី​៣០ ឧសភា នា​សណ្ឋាគារ​ភ្នំពេញ ។​

​អ្នកគ្រប់គ្រង​ទូទៅ​របស់ LA VISTA ONE បាន​ប្រាប់ថា តាមរយៈ​បទពិសោធន៍​ជា​អ្នក​អភិវឌ្ឍ​គម្រោង​ដោយ​ផ្ទាល់​នៅ​ប្រទេស​ចិន លោក​ជឿថា គម្រោង​ខុន​ដូ​ប្រណិត​នេះ នឹង​ទទួលបាន​ភាពជោគជ័យ​ខ្លាំង ។ 

​លោក Steven Lee បញ្ជាក់ថា គម្រោង​នេះ នឹង​ទាក់ទាញ​អ្នកវិនិយោគ​មក​ពី​បរទេស​ច្រើន មិន​ថា​វិនិយោគិន​មកពី​តំបន់​អាស៊ី និង​អឺរ៉ុប ។​

​លោក ខន គង្គា អគ្គនាយក​របស់​ក្រុមហ៊ុន ERA Cambodia ប្រាប់ថា លោក​មើលឃើញ​ពី​ភាព​វិជ្ជមាន​ខ្លាំង​លើ​គម្រោង​ខុន​ដូ LA VISTA ONE ដោយសារ​គម្រោង​នេះ ស្ថិតនៅក្នុង​ទីតាំង​ដែល​ល្អ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​ស្ថិតនៅ​ទល់មុខ​ចំណុចកណ្តាល​នៃ​ទន្លេចតុមុខ និង​ទន្លេ​មេគង្គ ។​

​លោក ខន គង្គា បន្តថា អ្វី​ដែល​កាន់តែ​ពិសេស គឺ​ទីតាំង​នៃ​គម្រោង​នេះ ជា​ទីតាំង​ដែល​មាន​សក្តានុពល​ខ្ពស់​សម្រាប់​ការរស់នៅ​ក្នុង​ជីវិត​បែប​ស៊ីវិល័យ និង​សម្រាប់​ការធ្វើ​វិនិយោគ ៕

 ពាក្យគន្លឹះ  គម្រោងខុនដូLAVISTAONE

ព័ត៌មានផ្សេងទៀត