​គ្រោះថ្នាក់​ចរាចរណ៍​​ស្លាប់​៥​នាក់​​និង​របួស​ជិត​២០​នាក់​​នៅ​ថ្ងៃទី​៣១​ឧសភា​​

01-06-2019 10:09 am 519

​ស្លាប់​៥​នាក់ និង​របួសស្រាល​ធ្ងន់​១៧​នាក់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន​១០​លើក នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បណ្ដាលឲ្យ​ខូចខាត​ម៉ូតូ​ចំនួន​១៤​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង និង​រថយន្ដ​ធុង​ធំ​២​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ល្មើស​ល្បឿន​, មិន​គោរព​សិទ្ធិ​, មិន​ប្រកាន់​ស្ដាំ​, ប្រជែង និង​បត់​គ្រោះថ្នាក់​ជាដើម​។​

​សូមបញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១​ដល់​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៣៤៨​លើក​, បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៥៥​នាក់ របួសធ្ងន់​៣៤១​នាក់ និង​របួសស្រាល​១៦៣​នាក់​៕

 ពាក្យគន្លឹះ  គ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានផ្សេងទៀត