​មន្ត្រី​ក្រសួងការបរទេស​ទីម័​រ​​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​​សប្ដាហ៍​ក្រោយនេះ​​

01-06-2019 9:46 am 423

​លោក ឌី​យ៉ូនី​ស្យូ ដា កូ​ស្តា បា​បូ ស័រ​រ៉េស (Dionisio Costa Babo Soares) រដ្ឋមន្ត្រីការបរទេស និង​កិច្ចសហប្រតិបត្តិការ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រខាង​កើត នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ តប​តាម​ការអញ្ជើញ​របស់លោក ប្រា​ក សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា​។ ក្នុង​ដំណើ​ទស្ស​កិច្ច​នេះ លោក​នឹង​ជួបពិភាក្សា​ជាមួយ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ប្រាក់ សុខុន ផងដែរ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​ចុះ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩៕


ព័ត៌មានផ្សេងទៀត