បាញ់ប្រហារ​​នៅ​អាមេរិក​​ស្លាប់​​និង​របួស​​ជិត​២០​នាក់​

01-06-2019 8:50 am 434
ប៉ូលិស​ចុះ​ទៅ​អន្ដរាគមន៍​​កន្លែង​កើតហេតុ

​មនុស្ស​ចំនួន​១១​នាក់​បាន​ស្លាប់ និង​៦​នាក់​ផ្សេងទៀត​រងរបួស បន្ទាប់ពី​មាន​ហេតុការណ៍​បាញ់ប្រហារ​ទៅលើ​អគារ​រដ្ឋាភិបាល​នៅក្នុង​រដ្ឋ​Virginia​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប៉ូលិស​។ ហេតុការណ៍​បាញ់ប្រហារ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​សុក្រ ដោយ​ខ្មាន់កាំភ្លើង​បាន​បើក​ការបាញ់រះ​ទៅលើ​អគារ​នៅ​មជ្ឈមណ្ឌល​ក្នុង​រដ្ឋ​។ ទីតាំង​រង​ការបាញ់ប្រហារ​មាន​អគារ​រដ្ឋាភិបាល​ជាច្រើន ហើយក៏​ត្រូវ​ប៉ូលិស​បិទ​ចរាចរ​ភ្លាមៗ​បន្ទាប់ពី​កើតហេតុ​។ ចំណែក​ខ្មាន់កាំភ្លើង​ត្រូវស្លាប់​ក្នុងពេល​បាញ់​តតាំង​ជាមួយ​ប៉ូលិស តែ​យ៉ាងណាមិញ​អត្ដ​សញ្ញាណ​ខ្មាន់កាំភ្លើង​ប៉ូលិស​មិនទាន់​បង្ហាញ​ទេ ហើយ​ប៉ូលិស​កំពុង​ស៊ើបអង្កេត​រក​មូលហេតុ​នៅ​ពីក្រោយ​ការបាញ់ប្រហារ​៕​

ព័ត៌មានផ្សេងទៀត