រោងចក្រ​ថាមពល​អគ្គិសនី​ធ្យូងថ្ម​មួយ សម្ពោធ​ការដ្ឋាន​ក្នុង​ក្រុង​ព្រះសីហនុ​

31-05-2019 7:38 pm 490
  ស្តាប់
ស្តាប់ជាសំឡេង

​រោងចក្រ​ថាមពល​អគ្គិសនី​ធ្យូង​ថ្ម កម្លាំង​១០០​មេហ្គា​វ៉ាត់ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ក្រោម​វត្តមាន​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​លោក XU Lejiang អនុប្រធាន​សហព័ន្ធ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ប្រទេស​ចិន នា​ថ្ងៃ​ទី​៣១ ឧសភា...

​ប្រធាន​ក្រុមហ៊ុន ហូ​ដូ​គ្រុប ថ្លែងថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ បាន​ធ្វើ​ការអភិវឌ្ឍ​ដំណាក់កាល​ទី​២ គឺ គម្រោង​រោងចក្រ​ថាមពល​អគ្គិសនី​ធ្យូងថ្ម ដោយ​ដំឡើង​ចំហាយ​៥ និង​ប្រព័ន្ធ​ម៉ាស៊ីនភ្លើង​៤ អាច​ផលិត​ថាមពល​អគ្គិសនី​បាន​១០០​មេហ្គា​វ៉ាត់ ។​

​លោក Zhou Haijiang បន្តថា ក្នុង​ដំណាក់កាល​ទី​១ រោងចក្រ​អគ្គិសនី ដំឡើង​ឡ​ចំហាយ​៣ និង​ប្រព័ន្ធ​ម៉ាស៊ីនភ្លើង​២ ។ ក្រោយ​បញ្ចប់​ដំណាក់កាល​ទី​១ រោងចក្រ​អគ្គិសនី​ធ្យូង​ថ្ម អាច​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​បាន​១៩០​លាន​គីឡូវ៉ាត់ និង​ថាមពល​កម្តៅ​ចំនួន​៥៤​ម៉ឺន​តោន ។​

​លោក​បន្តថា រោងចក្រ​អគ្គិសនី​ធ្យូង​ថ្ម ធានាបាន​នូវ​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់​ថាមពល​កម្តៅ និង​ថាមពល​អគ្គិសនី ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ។​

​ប្រធាន​ក្រុមហ៊ុន​រូបនេះ​អះអាង រោងចក្រ​នេះ​បាន​ជួយ​លើកស្ទួយ​រចនាសម្ព័ន្ធ​អាជីវកម្ម និង​ពង្រីក​ទំហំ​អាជីវកម្ម ខ្សែចង្វាក់​ផលិតកម្ម លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការប្រកួតប្រជែង​ក្នុង​តំបន់ ជំរុញ​ការកសាង​សេដ្ឋកិច្ច ពិសេស​ដំណាក់កាល​ទី​២ ដើម្បី​ជំរុញ​កសាង​តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ ក្លាយ​ជា​គម្រោង​ឈ្នះ​ឈ្នះ នៃ «​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​» ៕

ព័ត៌មានផ្សេងទៀត