អង់គ្លេស​​ចាប់ផ្ដើម​​ដាក់​ឲ្យ​ប្រើ​ប្រាស់​​បណ្ដាញ​​5G​​ជា​លើក​ដំបូង​​តែ​​កំណត់​តំបន់​

31-05-2019 2:10 pm 508
ពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់បណ្ដាញ5G​នៅអង់គ្លេស

​ចក្រភព​អង់គ្លេស​បានចាប់ផ្ដើម​សម្ពោធ​ឲ្យប្រើ​ប្រាស់ បណ្ដាញ​អ៊ី​ន​ធឺ​ណេត​ជំនាន់​ថ្មី​5G​ជា​លើកដំបូង​ហើយ ប៉ុន្ដែ​ការប្រើប្រាស់​មិនបាន​ទូទាំងប្រទេស​ទេ កំណត់​នៅតាម​តំបន់​មួយចំនួន​ប៉ុណ្ណោះ​។ ក្រុមហ៊ុន​EE​ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទូរស័ព្ទ​ដ៏​ធំ​បំផុត​របស់​ចក្រភព​អង់គ្លេស បាន​សម្ពោធ​ឲ្យប្រើ​ប្រាស់​បណ្ដាញ​អ៊ី​ន​ធឺ​ណេត​5G​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដោយ​កំណត់​អាច​ប្រើប្រាស់​បាន​នៅក្នុង​ទីក្រុង​London, Edinburgh, Belfast, Cardiff, Birmingham និង Manchester​។ 

​អតិថិជន​របស់​ក្រុមហ៊ុន​EE​អាច​ភ្ជាប់​បណ្ដាញ​5G ទៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូន​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​Samsung, OnePlus, LG និង​Oppo​។ បណ្ដាញ​អ៊ី​ន​ធឺ​ណេត​ជំនាន់​ថ្មី​5G អាច​ប្រើប្រាស់​បាន​ស្រួល​ជាង​មុន ដោយសារតែ​វា​មាន​ល្បឿន​លឿន​។ ក្រុមហ៊ុន​EE​នឹង​ពង្រីក​ការប្រើប្រាស់​បណ្ដាញ​5G​នេះ នៅក្នុង​ទីក្រុង​២០​ទៀត​ក្នុងប្រទេស​អង់គ្លេស​នា​ចុងឆ្នាំ​២០២០៕

ព័ត៌មានផ្សេងទៀត