លោក​ហ៊ុន សែន ចាកចេញ​ពី​ជប៉ុន​ត្រឡប់​មក​កម្ពុជា​វិញ​នៅថ្ងៃនេះ​

31-05-2019 12:34 pm 1181

​ក្រោយ​បំពេញ​បេសកកម្ម​ការងា​រ នៅ​ប្រទេស​ជប៉ុន ដោយ​ជោគជ័យ រយៈពេល​៤​ថ្ងៃ លោក​នាក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា វិលត្រឡប់​ទៅ​កាន់​មាតុប្រទេស​វិញ​។ បើ​តាម​សេចក្តីរាយការណ៍ ប្រមុខ​រដ្ឋាភិបាល នឹង​មកដល់​កម្ពុជា​នៅ​យប់​នេះ​។​

​តាមរយៈ​ហ្វេ​សប៊ុក លោកនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា វត្តមាន​របស់ខ្ញុំ​នៅលើ​ទឹកដី​ជប៉ុន គឺ​បាន​ពង្រឹង​នូវ​មិត្តភាព និង​សហប្រតិបត្តិការ​កាន់តែ​ល្អ​ជិតស្និទ្ឋ​ជាមួយ​មិត្ត​ជប៉ុន​។ អរគុណ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ជប៉ុន ដែល​តែងតែ​ចូលរួម​ជួយ ដល់​ការកសាង​ប្រទេស​កម្ពុជា​។ អរគុណ​ក្រុមហ៊ុន​ឯកជន​ជប៉ុន​ទាំងអស់ ដែល​កំពុង​វិនិយោគ​ផ្តល់​ការងារ​រាប់ម៉ឺន ដល់​ពលរដ្ឋ​ខ្មែរ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនជប៉ុន

ព័ត៌មានផ្សេងទៀត