ករណី​មន្ត្រី​ស័ក្តិ​៣​បន្លំ​យក​iPad សមត្ថកិច្ច​ថា​ជា​ករណី​ច្រឡំ ​មិនមែន​លួច​ទេ​!

31-05-2019 11:42 am 7016

​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​សារព័ត៌មាន ក្នុង​ស្រុក​នៅ​ថ្ងៃ​នេះ​ថា «​បន្ទាប់​ពី​បញ្ចប់​ការសួរនាំ​នៅ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ មន្ដ្រីនគរបាល​ខាងលើ ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​ហើយ ក្រោយ​ធ្វើ​កិច្ចសន្យា​អប់រំ និង​អ្នក​ធានា​ត្រឹមត្រូវ​។ ​ករណីនេះ មិនមែន​ជា​ករណី​លួច​ទេ គឺជា​ករណី​ច្រឡំ ហើយ​ភាគី​ទាំង​ពីរ​ទាំង​ខាង​ម្ចាស់​ហាង និង​មន្ត្រីនគរបាល ក៏​បាន​សម្របសម្រួល​បញ្ចប់​ហើយ​ដែរ​។ ម្ចាស់​ហាង​ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​អ្វី​ដែរ​»​។​

​សូមបញ្ជាក់​ថា មន្ត្រីនគរបាល​រូបនេះ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ចូល​ទៅ​ដក​លុយ​នៅ​ហាង​វី​ង​មួយកន្លែង​យីហោ «​រស្មី សាមគ្គី​» ស្ថិតនៅ​ក្នុង​ខណ្ឌ​ទួលគោក ស្រាប់តែ​បន្លំ​លួច​យក iPad មួយ​គ្រឿង​ទៅ​បាត់ រួច​ក៏​ត្រូវ​ម្ចាស់​ហាង​យកទៅ​បង្ហោះ​ល្បី​ពេញ​បណ្តាញ​សង្គម Facebook ប៉ុន្មាន​ម៉ោង​ក្រោយមក ក៏​ត្រូវបាន​លោក​ប៉ូលីស​រូបនោះ យក​iPad ប្រគល់​ឲ្យ​ម្ចាស់​វិញ​៕

 ពាក្យគន្លឹះ  ប៉ូលិសបន្លំយកipad

ព័ត៌មានផ្សេងទៀត