ជប៉ុន​ផ្តល់​ជំនួយឥតសំណង​ជិត​៥​លាន​ដុល្លារ​ដល់​កម្ពុជា​

31-05-2019 11:20 am 585

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​ស៊ិន ហ្សូ​អាបេ នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា​នេះ បាន​អញ្ជើញ​ក្នុង​ពិធី​ចុះហត្ថលេខា លើ​ពិធីសារ​សំខាន់ៗ​ចំនួន​ពីរ ដែលជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា​។

​ពិធីសារ​ដែល​ចុះហត្ថលេខា នោះ​រួមមាន​៖ ទី​១- ការអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម (​សាងសង់​ស្ថានីយ​កុងតឺណឺ ដែល​មាន​ទឹកប្រាក់ ២០០​លាន​យ៉េន​ជប៉ុន ប្រមាណ ១.៨​លាន​ដុល្លារ​អាមេរិក​) និង ២- ការអនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស ដែល​មាន​ទឹកប្រាក់ ៣៣៩​លាន​យ៉េន​ជប៉ុន ប្រមាណ​ជាង ៣​លាន​ដុល្លារ​អាមេរិក​។​

​សូមបញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​គណៈប្រតិភូ នឹង​បញ្ចប់​ទស្សនកិច្ច​នៅ​លើ​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា​នេះ​៕

ព័ត៌មានផ្សេងទៀត