ក្រសួង​សុខាភិបាល​នឹង​ចុះ​ផាកពិន័យ​អ្នក​ជក់​បារី​នៅ​កន្លែង​ហាមឃាត់​

31-05-2019 10:17 am 480

​ថ្លែង​ក្នុង​ទិវា​ពិភពលោក គ្មាន​ថ្នាំជក់ កាលពី​ថ្ងៃ​ទី ៣០ ខែ​ឧសភា ប្រធាន​មជ្ឈមណ្ឌល​ជាតិ លើកកម្ពស់​សុខភាព នៃ​ក្រសួង​សុខាភិបាល លោកស្រី​វេជ្ជបណ្ឌិត ឈា ឆដា​ភា បានបញ្ជាក់​ថា នៅ​ចុងឆ្នាំ​២០១៩​នេះ ក្រសួង​សុខាភិបាល នឹង​ចាប់ផ្ដើម​អុ​វត្ដន៍​ច្បាប់​ចុះ​ផាកពិន័យ ជា​ប្រាក់ ទៅដល់​ផលិតករ អាជីវករ និង​អ្នក​ជក់បារី នៅ​តាម​ទីតាំង​ដែល​ត្រូវបាន​ហាមឃាត់ បន្ទាប់​ពី​ក្រសួង​បាន​ចុះ​ទៅ​អប់រំ និង​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស​រួចហើយនោះ​។​

​លោកស្រី​បាន​បន្ដថា ក្រសួង​មាន​មន្ដ្រី​អធិការកិច្ច ៤៩០​នាក់​នៅ​ទូទាំង​ប្រទេស ដើម្បី​ចុះ​ទៅ​អនុវត្ដ​ន៍​ច្បាប់​ផាកពិន័យ​នេះ ដោយ​សម្រាប់​ម្ចាស់​ភោជនីយដ្ឋាន ឬ​សណ្ឋាគារ ត្រូវ​រៀបចំ​ឱ្យមាន​កន្លែង​សមរម្យ​មួយ ដាច់​ដោយឡែក​សម្រាប់​អ្នក​ជក់បារី បើ​មិន​គោរព​ទៅ​តាម​ការណែនាំ​របស់​ក្រសួង នឹង​ចុះ​ផាក​ពិន័យ​ជា​ប្រាក់​៥​ម៉ឺន​រៀល និង​អ្នក​ជក់បារី​២​ម៉ឺន​រៀល​៕

 ពាក្យគន្លឹះ  ថ្នាំជក់បារី

ព័ត៌មានផ្សេងទៀត