អ៊ីរ៉ាក់​៖​​សង្គ្រាម​​អាច​កើតឡើង​​បើ​គ្រប់គ្រង​​ភាព​តានតឹង​​ក្នុង​តំបន់​​មិនបាន​

31-05-2019 10:05 am 226
លោក​ប្រធានាធិបតី​អ៊ីរ៉ាក់បា​ហាម សាលី​(Barham Salih)

​ប្រធានាធិបតី​អ៊ីរ៉ាក់​បានប្រកាស​ក្នុង​កិច្ចប្រជុំ​បន្ទាន់​អារ៉ាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ភាព​តានតឹង​នៅក្នុង​តំបន់​និង​ភាព​តានតឹង​ជា​អន្ដរជាតិ​ជាមួយ​អ៊ីរ៉ង់ អាច​បង្ក​ជា​សង្គ្រាម​បាន​ប្រសិនបើ​គ្រប់គ្រង​ស្ថានការណ៍​មិន​បានល្អ​។ លោក​ប្រធានាធិបតី​បា​ហាម សាលី​(Barham Salih) សង្ឃឹមថា​សន្ដិសុខ​របស់​អ៊ីរ៉ង់​នឹងមិន​ក្លាយជា​គោលដៅ​វាយប្រហារ​ឡើយ​។ លោក​សាលី​បាន​អំពាវនាវ​ឲ្យ​ប្រទេសជិតខាង​និង​ប្រទេស​សម្ព័ន្ធមិត្ដ ត្រូវ​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​ស្ថិរភាព​នៅក្នុង​តំបន់​និង​ស្ថិរភាព​ពិភពលោក​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​អ៊ីរ៉ង់​កំពុង​ផ្ទុះ​ជម្លោះ​ជាមួយ​សហរដ្ឋអាមេរិក ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ឆ្នាំ​២០១៥​ជាមួយ​ប្រទេស​មហាអំណាច​៥+១​។ អាមេរិក​បានប្រកាស​ដាក់ទណ្ឌកម្ម​ឡើងវិញ​លើ​អ៊ីរ៉ង់ និង​បាន​បញ្ចូន​កងកម្លាំង​រួមទាំង​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង យន្ដហោះ​ទម្លាក់​គ្រាប់ នាវាចម្បាំង ទៅកាន់​តំបន់​មជ្ឈិម​បូព៌ា ត្រៀម​ទប់​ទល់នឹង​ការវាយប្រហារ​របស់​អ៊ីរ៉ង់​។ ចំណែក​អ៊ីរ៉ង់​ក៏​ប្រកាស​ត្រៀម​រួចជាស្រេច ការពារ​ខ្លួន​ពី​ការរំលោភបំពាន​លើ​ដែន​អធិបតេយ្យ​៕

ព័ត៌មានផ្សេងទៀត