លោក​ត្រាំ​​ប្រកាស​​ដំឡើង​ពន្ធ​​លើ​ទំនិញ​​ម៉ិក​ស៊ិក​គ្រ​ប់មុខ​​ចាប់ពី​ថ្ងៃទី​១០​មិថុនា​

31-05-2019 9:26 am 777
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បានប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​គ្រប់មុខ​ទាំងអស់​ដែល​នាំចូល​មកពី​ប្រទេស​ម៉ិក​ស៊ិក ដើម្បី​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ការធ្វើ​អន្ដោប្រវេសន៍​ខុសច្បាប់​។ នៅលើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ លោក​ត្រាំ​បាន​និយាយថា ចាប់ពី​ថ្ងៃទី​១០​មិថុនា​ពន្ធ​នឹងត្រូវ​ដំឡើង​៥​ភាគរយ ហើយនឹង​ដំឡើង​បន្ថែម​បន្ដិច​ម្ដងៗ រហូតដល់​បញ្ហា​អន្ដោប្រវេសន៍​ខុសច្បាប់​ត្រូវបាន​ដោះស្រាយ​។ 

​លោក​ត្រាំ​ប្រកាស​ពី​ភាពអាសន្ន​របស់​ជាតិ ដើម្បី​ដោះស្រាយ​នូវ​អ្វីដែល​លោក​ចាត់ទុកថា​ជា​វិបត្ដិ​នៅ​តំបន់​ព្រំដែន​ភាគខាងត្បូង​របស់​អាមេរិក​។ ក្រុម​ភ្នាក់ងារ​ព្រំដែន​បាន​និយាយថា ពួកគេ​ពិតជា​រំភើប​ណាស់​ចំពោះ​ចំណាត់ការ​របស់លោក​ត្រាំ​ដូច្នេះ ប៉ុន្ដែ​ក្រុម​អ្នក​រិះគន់ថា​ពួកគេ​បានធ្វើ​ខុស​និង​ធ្វើបាប​ជនអន្ដោប្រវេសន៍​។​

​ជុំវិញ​ការប្រកាស​ដំឡើង​ពន្ធ​របស់លោក​ដូណាល់ ត្រាំ មន្ដ្រីជាន់ខ្ពស់​របស់​ម៉ិក​ស៊ិក​បាន​ឆ្លើយតបថា នឹង​បង្កឲ្យមាន​គ្រោះមហន្ដរា​យ​។ ប្រសិនបើ​លោក​ត្រាំ​ឲ្យ​អនុវត្ដ​ការដំឡើង​ពន្ធ​នេះ​មែន ម៉ិក​ស៊ិកនឹង​ឆ្លើយត​បវិញ​៕

ព័ត៌មានផ្សេងទៀត