ក្រុមហ៊ុន​ជប៉ុន​នឹង​ជួយ​បំពាក់​អំពូល​ភ្លើង​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ​ចំនួន​៥​ពាន់​គោម​

30-05-2019 7:25 pm 517

​លោក យ៉ូ​ស៊ី​ហ៊ី​សា កៃ​នុ​ម៉ា ប្រធាន​ក្រុមហ៊ុន​មី​ណេ​បៀ បាន​ប្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់ឱកាស​ឱ្យ​ក្រុមហ៊ុន​របស់​លោក​វិនិយោគ​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ ដូច្នេះ ក្រុមហ៊ុន​លោក​នឹង​ជួយ​រៀបចំ​បំពាក់​អំពូល​ភ្លើង​នៅ​តាម​ដងផ្លូវ នៅក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៥​ពាន់​គោម និង​ខេត្ត​សៀមរាប​២​ពាន់​គោម ដោយ​បច្ចេកទេស​ទំនើប​អូ​តូ​ម៉ា​ទិច មិន​ត​ខ្សែ​អគ្គិសនី ។​

​ក្នុង​ជំនួប​ពិភាក្សា​ការងារ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នា​រសៀល​ថ្ងៃ​ទី​៣០ ឧសភា នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​អរគុណ​ដល់​ក្រុមហ៊ុន មី​ណេ​បៀ ដែល​បាន​ជួយ​ដល់​កម្ពុជា និង​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន បន្ត​ធ្វើ​ការងារ​នេះ នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នៅ​កម្ពុជា ៕

ព័ត៌មានផ្សេងទៀត