​លោក​អ៊ូ ច័ន្ទ​រ័ត្ន​៖​ បើ​តុលាការ​​ទម្លាក់​បទ​ចោទ​​លើ​លោក​កឹម សុខា​ នោះ​អ្វីៗ​ នឹង​ប្រក្រតី​​

30-05-2019 4:14 pm 1688

​ក្រោយពី​មេដឹកនាំ​សហជីព ៦​នាក់​គឺ​លោក​អាត់ ធន់ លោក​ប៉ាវ ស៊ីណា លោក​ជា មុន្នី លោ​ល​រ៉ុង ឈុន អ្នកស្រី​យ៉ាង សោភ័ណ្ឌ និង​អ្នកស្រី​ម៉ម ញឹម ត្រូវបាន​សាលាឧទ្ធរណ៍​សម្រេច​ទម្លាក់​បទ​ចោទ លោក​អ៊ូ ច័ន្ទ​រ័ត្ន បាន​សាទរ និង​ថា នេះ​ជា​ជំហាន វិជ្ជមាន​មួយ ក្នុង​ដំណើរការ​ស្តារ​លិទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ពេញលេញ​ឡើងវិញ ហើយក៏​ជា​ការបង្ហាញ​សុ​ឆន្ទៈ ក្នុង​ការដោះស្រាយ​វិបត្តិ​នយោបាយ​ផងដែរ​។ លោក​លើក​ជា​គំនិត​ថា​«​បើ​តុលាការ បន្ត​សម្រេច ទម្លាក់​បទ​ចោទ លើ​ករណី លោក​កឹម សុខា មួយទៀត នោះ​អ្វីៗ នឹង​ងាក​មករក​ប្រក្រតីភាព ជាពុំខាន​»​។​

​តែ​យ៉ាងណា​នេះ គ្រាន់តែ​ជា​ការចង់បាន​របស់លោក​អ៊ូ ច័ន្ទ​រ័ត្ន ប៉ុណ្ណោះ​។ ករណី​លោក​កឹម សុខា ដែល​មកដល់ពេលនេះ បាន​បាត់បង់​សេរីភាព​ចំនួន​៦៣២​ថ្ងៃ​ហើយ​នោះ ត្រូវ​មន្ត្រី​រដ្ឋាភិបាល​ធ្លាប់បាន​លើកឡើងថា កំពុង​ស្ថិតក្នុង​នីតិវិធី​របស់​តុលាការ ដែល​រដ្ឋាភិបាល​មិនអាច​ជ្រៀតជ្រែក​បាន​៕

 ពាក្យគន្លឹះ  លោកអ៊ូ ច័ន្ទរ័ត្ន

ព័ត៌មានផ្សេងទៀត