ម៉ាឡេស៊ី​​ប្រកាស​​នឹង​បន្ដ​​ប្រើ​​ផលិតផល​​Huawei​​ឲ្យបាន​ច្រើន​បំផុត

30-05-2019 1:42 pm 495
រូបភាព​លោក​ម៉ាហាធៀ ពេលថ្លែង​សុន្ទរកថា​នៅជប៉ុន

​ម៉ាឡេស៊ី​នឹង​បន្ដ​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន​Huawei ឲ្យបាន​ច្រើន​តាម​លទ្ធភា​ពដែល​អាច​ធ្វើបាន នេះ​បើតាម​ការបញ្ជាក់​ពី​នាយករដ្ឋមន្ដ្រី​លោក​ម៉ា​ហា​ធៀ មហា​ម៉េដ​។ ការលើកឡើង​របស់លោក​ដូច្នេះ ក៏​ស្របពេល​អន្ដរជាតិ​កំពុងមាន​ការព្រួយបារម្ភ​ខ្លាំង​។ មាន​ប្រទេស​ខ្លះ​បាន​ផ្អាក​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ក្រុមហ៊ុន​Huawei​បណ្ដោះអាសន្ន ក្រោយ​អាមេរិក​ចោទថា​ផលិតផល​ក្រុមហ៊ុន​នេះ បំពាក់​ឧបករណ៍​លួច​ស៊ើបការណ៍​សម្ងាត់ ដែល​បង្ក​ហា​នី​ភ័យ​ខ្ពស់​ដល់​សន្ដិសុខ​ជាតិ​។​

​ប៉ុន្ដែ​សម្រាប់​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​វ័យ​៩៣​ឆ្នាំ​លោក​ម៉ា​ហា​ធៀ លោក​បញ្ជាក់​ក្នុង​សន្និសីទ​នៅ​ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុន​ថា លោក​ទទួលស្គាល់​ពី​ការព្រួយបារម្ភ​ផ្នែក​សន្ដិសុខ តែ​វា​មិនអាច​រារាំង​ម៉ាឡេស៊ី​បានឡើយ​។ វា​ប្រហែលជា​មានការ​លួច​ធ្វើ​ចារ​កម្ម ប៉ុន្ដែ​មាន​អ្វីដែល​ត្រូវ​លួច​ស៊ើបការណ៍​នៅ​ម៉ាឡេស៊ី​។ ម៉ាឡេស៊ី​ដូចជា​សៀវភៅ​បើកទូលាយ​មួយ​ក្បាល​អ៊ីចឹង​។ ក្រុមហ៊ុន​Huawei​មានលទ្ធភាព​ក្នុង​ការស្រាវជ្រាវ ធំ​ជាង​ការប៉ាន់ស្មាន​របស់​ម៉ាឡេស៊ី​ទៅទៀត ដូច្នេះ​ម៉ាឡេស៊ី​នឹង​ព្យាយាម​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​Huawei​ឲ្យបាន​ច្រើន​តាមដែ​លអាច​ធ្វើបាន​។ 

​លោក​បន្ថែមថា គ្រប់គ្នា​ប្រហែលជា​ដឹង​ហើយ ប្រសិនបើ​ប្រទេស​ណាមួយ​ចង់​ចូល​ឈ្លានពាន​ម៉ាឡេស៊ី ពួកគេ​អាច​ធ្វើបាន​ដោយ​សេរី​ម៉ាឡេស៊ី​នឹងមិន​ប្រឆាំង​ទេ ដោយសារតែ​វា​ជា​រឿង​ខ្ជះខ្ជាយ​ពេលវេលា​ឥតប្រយោជន៍​៕

 ពាក្យគន្លឹះ  ម៉ាឡេស៊ីក្រុមហ៊ុនHuawei

ព័ត៌មានផ្សេងទៀត