វិធី​មួយ​នេះ ជួយ​កម្ចាត់​ស្បែក​ក្រិន​លឿន​បំផុត​

30-05-2019 12:58 pm 918

​អ្នក​ដែល​កំពុងមាន​បញ្ហា​ស្បែក​ក្រេះ​ក្រិន​ខ្លាំង អាច​ប្រើ​ថ្នាំ​អាស្ពី​ន​រីន ប៉ុន្តែ​មិនមែន​យកមក​លេប​ទេ​។ វិធី​ធ្វើ អ្នកយក​ថ្នាំ​អាស្ពីរីន​៥​ទៅ​៦​គ្រាប់ កិន​ឲ្យ​ម៉ដ្ឋ​ហើយ​លាយ​ជាមួយ​ទឹក​ក្រូចឆ្មារ និង​ទឹក​ធម្មតា​ក្នុង​បរិមាណ​ល្មម ធ្វើយ៉ាងណា​ឲ្យ​ល្បាយ​នេះ​ខា​ប់ មិន​រាវ​។ រួច​យក​ល្បាយ​នេះ មក​បំពោក​លើ​បរិវេណ​ស្បែក​ដែលមាន​បញ្ហា ហើយ​យក​កន្សែង​ជ្រលក់​ទឹក​ក្តៅឧណ្ណៗ​មក​រុំ​ពីលើ និង​យក​ថង់ប្លាស្ទិក​រុំ​ពីលើ​មួយ​ជាន់ទៀត រក្សាទុក​១០​នាទី ចាំ​យក​កន្សែង​និង​ថង់​ចេញ ហើយ​ប្រើ​ដុំថ្ម​សម្រាប់​ដុស​ខាត់ មក​រុស​កន្លែង​ស្បែក​ដែល​ក្រិន​នោះ​ថ្នមៗ។ អ្នកនឹង​សង្កេតឃើញ​លទ្ធផល​ក្រោយ​អនុវត្ត​។ យ៉ាងណា ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ឬ​មានប្រតិកម្ម​ទៅនឹង​ថ្នាំ​អាស្ពីរីន សូមកុំ​ប្រើ​វិធី​នេះ ចៀសវាង​កើតមាន​បញ្ហា​ផ្សេងៗ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត