Chelsea​​បំបាក់​​Arsenal​៤-១​​យប់មិញ​​លើ​កពាន​​Europa League

30-05-2019 8:54 am 513
រូបភាពក្រុមChelsea​​លើកពានក្រោយឈ្នះ​Arsenal

​នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​Europa League​កាលពី​យប់មិញ សុទ្ធតែ​ក្រុម​អង់គ្លេស​ទាំងពីរ​ក្រុម​ដែល​ប្រជែង​គ្នា​លើ​កពាន គឺ​រវាង​Chelsea​និង​Arsenal​។ អាច​និយាយបានថា​ជា​មោទនភាព​សម្រាប់​អង់គ្លេស ប៉ុន្ដែ​យ៉ាងណាមិញ​ក្រុម​ទាំងពីរ​ក៏​ត្រូវតែ​ប្រឹង​ឲ្យអស់​ពី​សមត្ថភាព​ដើម្បី​ក្លាយជា​ជើងឯក​។ ការប្រកួត​ដ៏​ស្វិតស្វាញ​កាលពី​យប់មិញ ទីបំផុត​Chelsea​អាចធ្វើ​បានល្អ​ជាង​Arsenal ដោយ​បំប៉ោង​សំណាញ់​ទី​Arsenal៤-១ ក្លាយជា​ជើងឯក​Europa League​រដូវ​កាល​២០១៨-២០១៩​។ ៤​គ្រាប់​របស់​Chelsea​រកបាន​ដោយ​កីឡាករ​Giroud១​គ្រាប់ Pedro១​គ្រាប់ និង​Hazard ២​គ្រាប់​ម្នាក់ឯង សុទ្ធតែ​ទាត់​ចូលក្នុង​តង់​ទី​ពីរ​។ ចំណែក​១​គ្រាប់​របស់​Arsenal​រកបាន​ដោយ​កីឡាករ​Iwobi៕​

 ពាក្យគន្លឹះ  កីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត