លោក​ហ៊ុន​សែន​ស្នើ​ជប៉ុន​ប្រាប់​អាមេរិក​ថា កម្ពុជា​ចង់​ធ្វើ​ជា​មិត្ត​ល្អ​របស់​អាមេរិក​

29-05-2019 8:11 pm 4856

​ក្នុងជំនួប​កាលពី​រសៀល​ថ្ងៃទី​២៩ ឧសភា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ប្រាប់​លោក Takahashi Fumiaki (​តាកាហាស៊ី ហ្វី​មីអា​គី​) ប្រធាន​សមាគម​កម្ពុជា​-​ជប៉ុន ថា កម្ពុជា​មិន​ចង់​ធ្វើ​ជា​សត្រូវ​ជា​មួយ​ប្រទេស​ណាមួយ​ទេ ។​

​លោកនាយក​រដ្ឋមន្ត្រី​ថា កម្ពុជា​តែងតែ​ចង់​ធ្វើ​ជា​មិត្ត​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់ រួម​ទាំង​សហរដ្ឋអាមេរិក​ផងដែរ តែ​កម្ពុជា​ត្រូវ​តែ​រក្សា​នូវ​ឯករាជភាព អធិបតេយ្យភាព​របស់​ខ្លួន ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រូបនេះ បាន​ស្នើ​ដល់​លោក Takahashi Fumiaki ពាំនាំ​ទៅ​សហរដ្ឋអាមេរិក​ថា កម្ពុជា​នៅតែ​ចង់​ធ្វើ​ជា​មិត្ត​ល្អ​របស់​សហរដ្ឋអាមេរិក ហើយ​លោក​បាន​គូសបញ្ជាក់ថា ការវាយតម្លៃ​ថា កម្ពុជា​បោះបង់​ចោល​សហរដ្ឋអាមេរិក បែរ​ងាក​មក​ចាប់​ចិន នោះ​គឺ​ខុស​ទាំង​ស្រុង ៕

ព័ត៌មានផ្សេងទៀត