ក្រសួងបរិស្ថាន៖ គ្មាន​អ្នកណា​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី នៅ​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម​បានឡើយ​

29-05-2019 6:38 pm 811

«​គ្មាន​ជន​ណា​ម្នាក់​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី ទិញ​ឬ​លក់ដូរ​ដីធ្លី​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម និង​តំបន់​ប្រើប្រាស់ ច្រើនយ៉ាង​ព្រែក​ទឹកសាប​ក្បាលឆាយ​នៅក្នុង​ខេត្ត​ព្រះសីហនុ​បាន​ឡើយ​»​។ នេះ​ជា​ការអះអាង​របស់​លោក នេត្រ ភ​ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន ដើម្បី​កុំឲ្យ​ប្រជាពលរដ្ឋ ចាញ់បោក​ជនខិលខូច​បន្តទៀត​។

​ទន្ទឹម​នឹង​ការ​បញ្ជាក់​បែប​នេះ លោក​នេត ភ​ត្រា្ត បាន​ស្នើ​ឱ្យ​ជន​ខិលខូច​បញ្ឈប់​ជាបន្ទាន់ ចំពោះ​សកម្មភាព​ខុស ច្បាប់​ទាំងឡាយ នៅក្នុង​នោះ​មាន​ការចូល​រុន​រាន ទន្ទ្រាន កាប់ ឆ្ការ​កាន់កាប់​ដី​ព្រៃ​របស់​រដ្ឋ​ដោយ​ខុសច្បាប់ និង បញ្ឈប់​ការយក ប័ណ្ណ​កម្ម សិទ្ធិ​ដែល​ត្រូវបាន​និរាករណ៍​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​កា​លពី​ឆ្នាំ ១៩៩៩ មក​ទាមទារ កាន់កាប់​ដីធ្លី​ឡើង​វិញ​នៅ តំបន់​ក្បាលឆាយ​។​

​លោក​នេត ភ​ត្ត្រា បន្ថែមថា កន្លងមក មាន​ការចេញ​ប័ណ្ណកម្មសិទ្ធិ ដោយ​ខុស ច្បាប់​លើ​ដី​រដ្ឋ​ទាំងនេះ ជាពិសេស​នៅ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ទឹកសាប​ក្បាលឆាយ រួម​ទាំង​មាន​ការ ទិញ​លក់ ដូរ​ដី ធ្លី ដោយ ខុសច្បាប់​ពី​ក្រុម​ជន​ខិលខូច​មួយចំនួន ប៉ុន្តែ​នៅ​ឆ្នាំ ១៩៩៩ ត្រូវបាន​រាជរដ្ឋាភិបាល និរាការណ៍ ចោល​នូវ​ប្លង់​កម្មសិទ្ធិ​ទាំងនោះ និង​បាន​ដកហូត​ដី​នោះ មក​ធ្វើជា​កម្មសិទ្ធិ​របស់​រដ្ឋ និង​មួយចំនួនទៀត​ត្រូវ បានប្រគល់​សិទ្ធិ​ឱ្យ ក្រុមហ៊ុន​ឯកជន​ធ្វើ​ការវិនិយោគ​ដោយ​ស្របតាម​ច្បាប់​។​

​គួរបញ្ជាក់​ថា ឧទ្យាន​ជាតិ​ព្រះសីហនុ​រាម ត្រូវបាន​បង្កើតឡើង ដោយ​ព្រះរាជក្រិត្យ​នៅ​ខែ​វិច្ឆិកា ឆ្នាំ ១៩៩៣ មាន ផ្ទៃដី​ចំនួន ២១,០០០ ហិកតា​។ ចំណែក​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ព្រែក​ទឹកសាប​ក្បាល​ឆាយ ក្នុង​ភូមិសាស្ត្រ ខេត្ត ព្រះសីហនុ​មាន​ផ្ទៃដី ៥,៥២០ ហិកតា ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ ២០១៦ ក្នុង​គោលបំណង​ដើម្បី​ធានា​ការពារ​និង​ថែទាំ​ធនធាន​ជីវៈចម្រុះ និង​ធនធានធម្មជាតិ និង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​រយៈពេល​យូរអង្វែង ក៏ដូចជា​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន ក្នុង​ការរួមចំណែក​ដល់​ការគ្រប់គ្រង ការពារ និង​អភិរក្ស​ជីវៈចម្រុះ​និង​ធនធានធម្មជាតិ​ក្នុង​តំបន់​៕

ព័ត៌មានផ្សេងទៀត