លោក​ហ៊ុន សែន​៖ ២៥​ឆ្នាំ​មកនេះ ជប៉ុន​វិនិយោគ​ទឹកប្រាក់​២.៥​ពាន់​លាន​ដុល្លារ​

29-05-2019 6:27 pm 450

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែងថា រយៈពេល​២៥​ឆ្នាំ​មកនេះ ពោល​គិតពី​ឆ្នាំ​១៩៩៤ រហូត​ដល់​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​នេះ ជប៉ុន​បាន​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា ចំនួន​១៣៧​គម្រោង ដែល​សរុប​ជា​ទឹកប្រាក់​មាន​ចំនួន​ប្រមាណ ២.៥​ពាន់​លាន​ដុល្លារ​អាមេរិក​។ គម្រោង​ដែល​បាន​វិនិយោគ​ទាំងនោះ ផ្ដោត​សំខាន់​លើ​ផ្នែក​ផលិត​គ្រឿង​បង្គុំ​អគ្គិសនី និង​អេឡិកត្រូនិក គ្រឿង​បង្គុំ​រថយន្ត និង​សម្ភារៈ​បរិក្ខារ​បច្ចេកទេស ក​សិ​-​ឧស្សាហកម្ម ការកែច្នៃ​ម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និង​ផ្សារ​ទំនើប​។​

​ក្រៅ​ពី​គម្រោង​វិនិយោគ ដែល​បាន​ចុះបញ្ជី នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ខាងលើ ក៏​មាន​វត្តមាន នៃ​សកម្មភាព​ធុរកិច្ច​ជប៉ុន​ទាំង​ធំ ទាំង​តូច ចំនួន​ប្រមាណ​១,៧០០​ក្រុមហ៊ុន ដែលមាន​សកម្មភាព​ក្នុង​វិស័យ​ជាច្រើន ដូចជា​វិស័យ​ធនាគារ អាកាសចរណ៍ ភោជនីយដ្ឋាន ជាដើម​។​

​ការ​ថ្លែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឡើង នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ នៅក្នុង​សិក្ខាសាលា ស្ដី​ពី​វិនិយោគ​នៅ​កម្ពុជា ដែល​រៀបចំឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនជប៉ុន

ព័ត៌មានផ្សេងទៀត