ស្បែក​ស្ងួត​តែមាន​មុន!

29-05-2019 6:00 pm 512

​ស្បែក​ស្ងួត អាច​បណ្តាលមកពី អាកាសធាតុ​ក្តៅ​ឬ​ត្រជាក់​ខ្លាំង​, ការ​ងូតទឹក​ក្តៅ​ញឹកញាប់​, ប្រើប្រាស់​សាប៊ូ​គ្មាន​គុណភាព និង​ការប៉ះពាល់​សារធាតុ​គីមី​ផ្សេងៗ​។ ខណៈដែល​មុន​ភាគច្រើន​ត្រូវគេ​ដឹងថា កើត​លើ​តែ​អ្នក​ដែលមាន​ស្បែក​មុខខ្លាញ់ ប៉ុន្តែ​បញ្ហា​នេះ​ក៏​កើត​លើ​អ្នក​ដែលមាន​ស្បែក​មុខស្ងួត​ដែរ​។ បញ្ហា​នេះ ដោយសារតែ​កោសិកា​ស្បែក​ងាប់​គ​រលើ​គ្នាច្រើន​, ការប្រើប្រាស់​ផលិតផល​គ្រឿងសំអាង​មិន​ស័ក្តិសម​នឹង​ស្បែក​មុខ ភាពកខ្វក់​និង​បាក់តេរី​។ ការកកើត​ភាគល្អិត​ទាំងនេះ​នៅលើ​ស្បែក អាចធ្វើឲ្យ​អ្នក​ប្រឈម​នឹង​ការមុន​។ អតុល្យភាព​អ័រម៉ូន និង​ការស្ទះ​ក្រពេញ​ខ្លាញ់ ដែល​ស្ថិតនៅ​គល់​រោម ដោយសារតែ​ស្បែក​ស្ងួត ក៏​អាច​ធ្វើឲ្យកើត​មុនដែរ​៕ 

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត