បុរស​ម្នាក់​​ត្រូវ​ពិន័យ​​ជាង​១​ម៉ឺន​​ដុល្លារ​​ដោយសារ​​រត់ពន្ធ​​សត្វ​ឈ្លើង​

29-05-2019 9:55 am 1229
រូបភាពសត្វឈ្លើង​ដែលចាប់បាន

​បុរស​ម្នាក់​ត្រូវ​ទទួលពិន័យ​ជា​ប្រាក់​ចំនួន​១១,០០០​ដុល្លារ​អាមេរិក ដោយសារតែ​ព្យាយាម​រត់ពន្ធ​សត្វ​ឈ្លើង​រាប់ពាន់​ក្បាល ដាក់​ក្នុង​កាបូប​ឥ​វ៉ាន់​ធ្វើដំណើរ​តាម​ជើងយន្ដហោះ​ពី​ប្រទេស​រុស្ស៊ី​ទៅកាន់​ប្រទេស​កាណាដា​។ បុរស​រូបនោះ​មាន​ឈ្មោះថា​Ippolit Bodouno ត្រូវបាន​ឃាត់ខ្លួន​ក្នុង​អាកាសយានដ្ឋាន​អន្ដរជាតិ Pearson International Airport ក្នុង​ទីក្រុង​តូ​រ៉ុន​តូ​ប្រទេស​កាណា​កាលពី​ខែតុលា​ឆ្នាំមុន​។ សត្វ​ឈ្លើង​ចំនួន​៤,៧៨៨​ក្បាល ត្រូវបាន​រកឃើញ​នៅ​មានជីវិត​ក្នុង​ថង់​មួយ​ដាក់​ក្នុង​កាបូប តាមរយៈ​សត្វ​សុនខ​ហិត​ក្លិន​។ 

​សូមបញ្ជាក់ថា សត្វ​ឈ្លើង​ដែល​អាច​ប្រើប្រាស់​សម្រាប់​ជា​ឱសថ ត្រូវ​ស្ថិតក្រោម​ច្បាប់​គ្រប់គ្រង​ការធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ​។ ដោយឡែក​បុរស​ខាងលើ​ត្រូវ​ឃាត់ខ្លួន​និង​ពិន័យ​ជា​ប្រាក់ ដោយសារតែ​ជួញដូរ​សត្វ​ស្ថិតក្រោម​ច្បាប់​ហាមឃាត់​៕

ព័ត៌មានផ្សេងទៀត