នាយករដ្ឋមន្ដ្រី​​អង់គ្លេស​​ទទូច​ឲ្យ​​អ្នក​បន្ដ​តំណែង​​ត្រូវ​រក​កិច្ចព្រមព្រៀង​​ចេញពី​អឺរ៉ុប​ឲ្យបាន​

29-05-2019 9:07 am 351
នាយករដ្ឋមន្ដ្រីអង់គ្លេសលោកស្រីថេរ៉េសា ម៉េ

​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោកស្រី​ថេរ៉េសា ម៉េ​កាលពី​ថ្ងៃ​អង្គារ បាន​ជំរុញ​ឲ្យ​អ្នក​ដែល​នឹងត្រូវ​បន្ដ​តំណែង​ដឹកនាំ​ប្រទេស​ក្រោយពេល​លោកស្រី​ចុះចេញ មិន​ថា​នរណា​ក៏ដោយ​ត្រូវតែ​ធ្វើយ៉ាងណា​ស្វែងរក​កិច្ចព្រមព្រៀង​ដឹកនាំ​អង់គ្លេស​ចេញពី​អឺរ៉ុប​ឲ្យបាន​ឆាប់​បំផុត​។ លោកស្រី​ម៉េ​បានប្រកាសនឹង​ចុះចេញ​ពី​តំណែង​ប្រធាន​បក្ស​និង​នាយករដ្ឋមន្ដ្រី​នៅ​ថ្ងៃទី​០៧​មិថុនា​។ 

​លោកស្រី​និយាយថា ពួកគេ​នឹង​ត្រូវតែ​ស្វែងរក​វិធីសាស្ដ្រ​ដោះស្រាយ​បញ្ហា​ដែល​ភាគី​ទាំងពីរ​ខ្វែងគំនិត​គ្នា និង​ត្រូវ​ស្វែងរក​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ឲ្យបាន​ដើម្បី​គាំទ្រ​កិច្ចព្រមព្រៀង​។ លោកស្រី​គិតថា​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការធ្វើ​រឿងនេះ​គឺ​ត្រូវតែមាន​កិច្ចព្រមព្រៀង ប៉ុន្ដែ​អ្នក​បន្ដ​តំណែង​ពី​លោកស្រី​ជា​អ្នកទទួលខុសត្រូវ​រឿងនេះ ហើយ​សភា​ក៏​ជា​អ្នក​ជួយ​រុញច្រាន​ដំណើការ​ឲ្យ​ឆ្ពោះទៅមុខ ដើម្បី​ទទួលបាន​ការ​មូលមតិ​គ្នា​។ 

​សូមបញ្ជាក់ថា តាម​កំណត់​អង់គ្លេស​ត្រូវ​ចាកចេញ​ពី​អឺរ៉ុប​តាំងពី​ថ្ងៃទី​២៩​ខែ​មីនាឆ្នាំ​២០១៩​មកម្ល៉េះ ប៉ុន្ដែ​ដោយសារ​គ្មាន​កិច្ចព្រមព្រៀង ទើប​ត្រូវ​ពន្យារពេល​រហូតដល់​ថ្ងៃទី​៣១​ខែតុលា​វិញ​៕

ព័ត៌មានផ្សេងទៀត