ជប៉ុននឹងផ្តល់ជំនួយ៥៣៩លានយ៉េនអនុវត្តគម្រោង២នៅកម្ពុជា

28-05-2019 7:56 pm 1199

​ប្រទេស​កម្ពុជា និង​ជប៉ុន នឹង​ចុះហត្ថលេខា លើ​លិខិត​ផ្លាស់​ប្តូរ​សារ​ព្រមព្រៀង ស្តីពី​ការផ្តល់​ជំនួយ​ឥត​សំណង​របស់​ជប៉ុន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ចំនួន​២ ក្នុងនោះ​រួមមាន ៖

១. ការអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម តាមរយៈ​ការសាងសង់​ស្ថានីយ​កុងតឺណឺ ដែល​មាន​ទឹកប្រាក់ ២០០​លាន​យ៉េន​ជប៉ុន ។​

២. ការអនុវត្ត​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស ដែល​មាន​ទឹកប្រាក់ ៣៣៩​លាន​យ៉េន​ជប៉ុន ។​

​ពិធី​ចុះហត្ថលេខា​នេះ នឹង​ធ្វើឡើង​ក្រោម​អធិបតីភាព​សាក្សី​ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្ស៊ូ អាបេ ក្នុង​ដំណើរ​ចូលរួម​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តីពី​អនាគត​របស់​អាស៊ី នៅ​ទីក្រុង​តូ​ក្យូ របស់​ប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ឧសភា ។​

​នេះ​បើ​តាម​ទំព័រ​ហ្វេ​សប៊ុក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ផ្សាយ​ថ្ងៃ​ទី​២៨ ឧសភា ៕

ព័ត៌មានផ្សេងទៀត