ស្រា​បៀរ​អាន់​ឆ័​រចាប់​រង្វាន់​លើកទី២ សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​​ឆ្នាំ ២០១៨-២០១៩

28-05-2019 7:14 pm 437

ស្រា​បៀរ​អាន់​ឆ័​របាន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ជ័យ​មង្គល​លើក​ទី​ពីរ​រដូវ​កាល​ថ្មី​នៅ​ស្ថានីយទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់​រង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ក្នុង​កម្មពិធី​អាពាហ៍ពិពា​ហ៍​ក្នុង ឆ្នាំ ២០១៨-២០១៩ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ   ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។
​កម្មវិធី​ចាប់​រង្វាន់​រដូវ​កាល​ឆ្នាំ ២០១៨-២០១៩​នេះ​ត្រូវបាន​រៀបចំឡើង​ជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័រ​ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ស្រា​បៀរ​អាន់​ឆ័រ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ក្នុង​កម្មពិធី​អាពាហ៍ពិពា​ហ៍​របស់ខ្លួន​។ រង្វាន់​ដែល​បាន​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ  គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១៥ ដែល​មានសំណាង​បាន​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​រយៈពេល​បួន​ថ្ងៃ​បី​យប់​នៅ​លើ​នាវា​កម្សាន្ត​ដ៏​ទំនើប គឺ​៖

​លោកអ្នក​អាច​ស្វែងរក​ឈ្មោះ​របស់​លោក​អ្នក​នៅលើ​កាសែត ឬ​លើ​តំណ​គេហទំព័រ​ហ្វេ​សប៊ុក​របស់​ស្រាបៀ​រអាន់​ឆ័​រ​៖ https://www.facebook.com/AnchorBeerKH/​។ ចំពោះ​គូ​ស្វាមី​ចំនួន ១៥ គូ ដែល​បាន​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅ​ដោយ​ផ្ទាល់​។

​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀ​រ អាន់​ឆ័រ រដូវ​កាល​ថ្មី​នេះ​៖

-​    ​រាល់​ការ​ជាវ​ស្រា​បៀ​រ អាន់​ឆ័រ ចំនួន 20-49 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល​។​

-​    ​រាល់​ការ​ជាវ​ស្រា​បៀ​រ អាន់​ឆ័រ ចំនួន 50-99 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល  ធុង​ទឹកកក​ដំណើរ​កម្សាន្ត 1 ធុង​។

-​    ​រាល់​ការ​ជាវ​ស្រា​បៀ​រ អាន់​ឆ័រ ចំនួន 100 កេស​ឡើងទៅ ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល ធុង​ទឹកកក​ដំណើរ​កម្សាន្ត 1 ធុង និង​ប័ណ្ណ​ផ្សងសំណាង 1 សន្លឹក​។

​គូ​ស្វាមីភរិយា​ថ្មី​ចំនួន 50 គូ​នឹង​មាន​ឱកាស​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​។ សម្រាប់​ការចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ ស្រា​បៀរ​អាន់​ឆ័រ នឹង​ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​រយៈពេល​បួន​ថ្ងៃ​បី​យប់​នៅ​លើ​នាវា​កម្សាន្ត​ដ៏​ទំនើប​ទៅ​កាន់​កោះ​ភូ​កេត ចំនួន ១៥ រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ដែល​មាន​មហា​សំណាង​។ នេះ​គឺជា​ដំណើរ​កម្សាន្ត​លើកដំបូង​តាម​នាវា​កម្សាន្ត​ដ៏​ទំនើប ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​ស្រា​បៀរ​អាន់​ឆ័រ ដែល​គូ​ស្វាមីភរិយា​នឹង​ហោះហើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី ហើយ​បន្ទាប់មក​ធ្វើដំណើរ​តាម​នាវា​ទៅ​កាន់​កោះ​ភូ​កេត​។ នាវា​នឹង​ឈប់​ចត​នៅ​ប្រទេស​ម៉ាឡេស៊ី​សម្រាប់​ដំណើរ​កម្សាន្ត​រយៈពេល​មួយ​ថ្ងៃ​ផងដែរ​។ ដំណើរ​កម្សាន្ត​នេះ​នឹង​កាន់តែ​មាន​រំភើប​ខ្លាំង​ពីព្រោះ​គូ​ស្វាមីភរិយា​នឹង​រីករាយ​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចំនួន 3 គឺ​សិង្ហ​បុរី ម៉ាឡេស៊ី និង​កោះ​ភូ​កេត ប្រទេស​ថៃ​។ មាន​ការចាប់​រង្វាន់​ដ៏​អស្ចារ្យ​នេះ​ចំនួន​មួយលើកទៀត​គឺ​ថ្ងៃ​ទី 20 ខែតុលា ឆ្នាំ 2019​។​

​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ទាំងនេះ​។​
​  

 ​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖ 011 222 400/011 333 500​។​

​ពិសា​ដោយ​ការទទួលខុសត្រូវ​៕

 ពាក្យគន្លឹះ  Angchor

ព័ត៌មានផ្សេងទៀត