ក្រសួង​​យុត្តិធម៌​៖​«​ការដោះ​លែង​​កញ្ញា​យិន ម៉ា​ណា​​ជា​ឆន្ទានុ​សិទ្ធិ​​តុលាការ​»​

28-05-2019 4:32 pm 3567
  ស្តាប់
​កញ្ញា យិន ម៉ា​ណា ដែលជា​ជនបង្ក​បើករថយន្ត Range Rover បុក​និស្សិត​ស្រី​ឈ្មោះ ឌុំ រី​ដា ស្លាប់​។
ស្តាប់ជាសំឡេង

​កញ្ញា យិន ម៉ា​ណា ដែលជា​ជនបង្ក​បើករថយន្ត Range Rover បុក​និស្សិត​ស្រី​ឈ្មោះ ឌុំ រី​ដា ស្លាប់​នោះ ត្រូវបាន​តុលាការ​សម្រេច​ចេញ​ដីកា​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​ហើយ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែ​ឧសភា បន្ទាប់ពី​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ១​ឆ្នាំ តែ​អនុវត្តន៍​ត្រឹម​២​ខែ​ប៉ុណ្ណោះ​។​ការដោះលែង​នេះ​ធ្វើឱ្យ​មតិ​មួយចំនួន​រិះគន់​ពី​ការសម្រេច​របស់​តុលាកា​រថា ជា​រឿង​អយុត្តិធម៌​។​លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែងថា ការសម្រេច​ដោះលែង​កញ្ញា យិន ម៉ា​ណា គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ហើយ​បើ​ភាគី​ណា​មិន​ពេញចិត្ត​អាច​ប្តឹងតវ៉ា​បាន​។ សូម​ស្តាប់​ប្រសាសន៍​លោក គឹម សន្តិភាព រៀបចំ​ដោយ គួន សំបូរ​៖

 ពាក្យគន្លឹះ  គ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានផ្សេងទៀត