ជប៉ុន​គ្រោង​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង បំបាំង​កាយ​១០៥​គ្រឿង​ពី​អាមេរិក​

28-05-2019 10:30 am 849
លោកដូណាល់ ត្រាំនៅខាងឆ្វេងលោកស្ស៊ីន ហ្សូអាបេ

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយថា ជប៉ុន​គ្រោង​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង បំបាំងកាយម៉ាកF35​ចំនួន​១០៥​គ្រឿង​ពី​អាមេរិក​។ ការលើកឡើង​ពី​ផែនការ បញ្ជា​ទិញ​យន្តហោះ​នេះ ធ្វើឡើង​នៅ​ក្នុងឱកាស​ដែល​លោក​ត្រាំ កំពុង​ស្ថិតនៅក្នុង​ប្រទេស​ជប៉ុន ក្នុង​ដំណើ​រ​ទសន្សកិច្ច​រយៈពេល​៤​ថ្ងៃ​។ លោក​ដូណាល់ ត្រាំ​ក៏បាន​យល់ព្រម​រួចហើយ​ថា នឹង​ផ្តល់ឲ្យ​នូវ​ប្រភេទ​យន្តហោះ​ធុន​នេះ ទៅតាម​ការបញ្ជាទិញរ​បស់​សម្ព័នមិត្ត​។ 

​ផែន​ការបញ្ជាទិញ​យន្ត​ហោះ​ចម្បាំង​បំបាំងកាយ​១០៥​គ្រឿង​នេះ គឺ​ស្របទៅតាម​ផែនការ​ការពារជាតិ​ដែល​រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​កាលពី​ខែធ្នូ​។ ប្រពន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ជប៉ុន​បាន​ត្រៀម​កញ្ចប់​ថវិកា​ចំនួន​ប្រហែលជា​ង​៩​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ការបញ្ជាទិញ​យន្តហោះ​ម៉ាក​នេះ​៕

ព័ត៌មានផ្សេងទៀត