លោកហ៊ុន សែន គ្រោងជួបនាយករដ្ឋមន្រ្ដីជប៉ុន ពិភាក្សាលើបញ្ហាទ្វេភាគី

28-05-2019 8:08 am 745

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំកំពុងដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់កម្ពុជា ឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមសន្និសីទអន្តរជាតិលើ​កទី២៥ ស្ដីពី"​អនាគតរបស់អាស៊ី "។

លោកហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោក ថា នៅក្នុងកំឡុងពេលស្នាក់នៅប្រទេសជប៉ុន រូបលោកមានគម្រោងជួបទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូ អេបេ (Shinzō Abe)ដើម្បីពិភាក្សា​លើបញ្ហាទ្វេភាគី ទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។

លោកបានបញ្ជាក់ ថា”ហើយនៅក្នុងនោះខ្ញុំនឹងធ្វើជាសាក្សី ក្នុងពិធីចុះហត្ថលេខាលើសារសំខាន់ៗចំនួ​ន២ ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាផងដែរ។ លើ​សពីនេះ គឺខ្ញុំនឹង​ជួបពិភាក្សា ជាមួយតំណាងក្រុមហ៊ុនរបស់ជប៉ុន ជាច្រើនផ្សេងទៀត”៕

ព័ត៌មានផ្សេងទៀត