ទីប្រឹក្សាសុខភាពពិសេស Zafar Mirza បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅទីក្រុងអ៊ីស្លាម៉ាបាដថា មនុស្សប្រហែលជាង៦៨០នាក់ បានធ្វើតេស្តរកឃើញមេរោគអេដស៍ នៅក្នុងទីក្រុងRato Dero នៃខេត្តSindhប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ។ នៅក្នុងនោះ ជនរងគ្រោះភាគច្រើនជាកុមារ មានចំនួន៥៣៧នាក់ ដែលមានអាយុចន្លោះពី២ទៅ១២ឆ្នាំ។ ការធ្វើតេស្តរកមេរោគអេដស៍ ហើយលទ្ធផលបង្ហាញមកវិជ្ជមានបែបនេះ បន្ទាប់ពីមនុស្សរាប់រយនាក់ បានទទួលការព្យាបាលជំងឺ ដោយគ្រូពេទ្យ តាមរយៈការចាក់ថ្នាំឬវ៉ាក់សាំង ដែលប្រើប្រាស់សឺរ៉ាំងមានផ្ទុកមេរោគ។
នាយករដ្ឋមន្ត្រី Imran Khan នឹងធ្វើការបង្ហាញនូវវិធានការម៉ឹងម៉ាត់ ដើម្បីការពារកុំឲ្យមានការឆ្លងរាលដាលនៃមេរោគអេដស៍នៃបន្តទៀត នៅពេលដែលបានដឹងពីមូលហេតុនៃការឆ្លងរាលដាល៕