បញ្ហា​ចំណតរថយន្ត​​​នៅមុខ​ប្រាសាទអង្គរវត្ត​​អាជ្ញាធរ​ប្រាប់​ថា​មាន​គម្រោង​អភិវឌ្ឍន៍​ហើយ​​

26-05-2019 10:43 am 631

​ក្រោយពី​រង​ការរិះគន់ ពី​បញ្ហា​ចំណតរថយន្ត​នៅ​បរិវេណ​មុខ​ប្រាសាទ​អង្គរ ថា​មាន​ភក់​បង្កឲ្យមាន​ទឹកដក់​និង​ជ្រំ ដែល​លំបាក​ដល់​ការចត​យានយន្ដ និង​បរិស្ថាន​មិន​ស្អាត ត្រូវបាន​អាជ្ញាធរ​អប្សរា​អះអាងថា បានរៀបចំ​ផែនការ​និង​គម្រោង​អភិវឌ្ឍន៍​រួចហើយ​ដែរ ដោយ​រង់ចាំ​ថវិកា​ធ្លាក់​មក​តែប៉ុណ្ណោះ​។​

​ប៉ុន្តែ​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យដឹង​ដែរថា នា​ពេលបច្ចុប្បន្ន អ្វីដែល​ត្រូវធ្វើ គឺ​ជួសជុល​ផ្លូវ​និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ជាច្រើន ដើម្បី​ទ្រទ្រង់​សេវាកម្ម​ទេសចរណ៍ ហើយ​លោក ក៏​សូម​ការ​អធ្យាស្រ័យ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ចំពោះ​ចំណុច​នេះ​៕

ព័ត៌មានផ្សេងទៀត