ទីបំផុត​​សភា​ថៃ​​បើកទ្វារ​វិញ​ហើយ​​ក្រោយ​បិទ​​តាំងពី​រដ្ឋប្រហារ​​ឆ្នាំ​២០១៤

25-05-2019 9:08 am 1407
ទិដ្ឋភាព​ក្នុងសភា​ថៃ

​សភា​ថៃ​កាលពី​ថ្ងៃ​សុក្រ​បាន​បើកទ្វារ​ឡើងវិញ​ជា​លើកដំបូង គិត​តាំងពី​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​អ្នក​ស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា​កាលពី​ខែឧសភា​ឆ្នាំ​២០១៤​។ ការបើកទ្វារ​ជាថ្មី​ហាក់​បង្ហាញថា ជា​ជំហាន​ដំបូង​នៃ​ការវិលត្រឡប់​ទៅកាន់​ផ្លូវ​ប្រជាធិបតេយ្យ​វិញ​ហើយ ទោះបីជា​គណបក្ស​គាំទ្រ​ដោយ​យោធា​នឹង​ក្លាយជា​អ្នកកាន់អំណាច​ដឹកនាំ​ប្រទេស​ក៏ដោយ​។ ព្រះមហាក្សត្រ​ថៃ​ព្រះបាទ​ម៉ា​ហា វ៉ា​ជី​រ៉ា​ឡុងកន បាន​ថ្លែង​សុន្ទរកថា​បើកទ្វារ​សភា​ឡើងវិញ​។​

​សមាជិកសភា​ត្រូវ​រំពឹងថា​នឹង​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រី​នៅ​ចុង​ខែឧសភា​នេះ ប៉ុន្ដែ​តុល្យភាព​អំណាច​បាន​ធ្វើឲ្យមាន​ការជឿជា​ក់​ថា នាយករដ្ឋមន្ដ្រី​បណ្ដោះអាសន្ន​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​នឹង​បន្ដ​កាន់តំណែង​នេះ​ដដែល​។ ការបោះឆ្នោត​កាលពី​ខែ​មីនា គ្មាន​គណបក្ស​ណាមួយ​ឈ្នះ​អាសនៈ​ភាគច្រើន​នៅ​រដ្ឋសភា​ទេ ប៉ុន្ដែ​គណបក្ស​តូចៗ​ចំនួន​១១​កាលពី​សប្ដាហ៍​មុន បានប្រកាស​គាំទ្រ​លោក​ប្រា​យុទ្ធ​។ ដូច្នេះ​វា​ហាក់​ផ្ដល់ឲ្យ​លោកប្រា​យុទ្ធ​នូវ​សំឡេងឆ្នោ​តដែល​ត្រូវការ​ជា​ចាំបាច់​បំផុត ដើម្បី​បន្ដ​កាន់អំណាច​ដឹកនាំ​ប្រទេស​ថៃ​ទៅមុខទៀត​៕

 ពាក្យគន្លឹះ  ថៃបើកទ្វារសភា

ព័ត៌មានផ្សេងទៀត