នាយករដ្ឋមន្ដ្រី​​អង់គ្លេស​​ប្រកាស​​នឹង​ចុះ​ចេញ​ពី​តំណែង​​នៅ​ថ្ងៃទី​០៧​មិថុនា​

24-05-2019 4:36 pm 520
នាយករដ្ឋមន្ដ្រីអង់គ្លេសលោកស្រីថេរ៉េសា ម៉េ

​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោកស្រី​ថេរ៉េសា ម៉េ​បានប្រកាសថា នឹង​ចុះ​ចេញពី​តំណែង​នៅ​ថ្ងៃទី​០៧​មិថុនា ដើម្បី​ទុកពេល​ឲ្យមាន​ការជ្រើសរើ​សនាយករដ្ឋ​មន្ដ្រី​ថ្មី​ជំនួស​លោកស្រី​។ ការចុះ​ចេញ​នេះ​បន្ទាប់ពី​លោកស្រី​មិនអាច​ជំរុញ​ឲ្យ​សមាជិកសភា គាំទ្រ​លើ​កិច្ចព្រមព្រៀង​ចាកចេញ​ពី​អឺរ៉ុប​បាន​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​ចេញ​នៅ​ថ្ងៃទី​២៤​ឧសភា​នេះ លោកស្រី​ម៉េ​បាន​និយាយថា “​ពេលនេះ​វា​ច្បាស់លាស់​ណាស់​សម្រាប់​ខ្ញុំ​ដែលថា ដល់ពេល​នាយករដ្ឋមន្ដ្រី​ថ្មី​ត្រូវ​ដឹកនាំ​ដើម្បី​ផលប្រយោជន៍​ប្រទេសជាតិ​ទាំងមូល​។ ដូច្នេះ​ខ្ញុំ​សូម​ប្រកាស​នៅថ្ងៃនេះ​ថា ខ្ញុំ​នឹង​ចុះ​ចេញពី​តំណែង​មេដឹកនាំ​គណបក្ស​អភិរក្សនិយម​នៅ​ថ្ងៃទី​០៧​ខែមិថុនា​។ 

​សូមបញ្ជាក់ថា លោកស្រី​ម៉េ​បានចូល​កាន់តំណែង​កាលពី​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៦ បន្ទាប់ពី​បោះឆ្នោត​ប្រជាមតិ​សម្រេច​ថា អង់គ្លេស​ត្រូវ​ចាកចេញ​ពី​សមាជិក​សហ​ភាព​អឺរ៉ុប​។ ប៉ុន្ដែ​រហូត​ដល់ពេលនេះ​អង់គ្លេស​នៅតែ​មិនអាច​ចាកចេញ​ពី​អឺរ៉ុប​បាន ដោយសារ​ដំណើរការ​ត្រូវ​ជាប់គាំង ហើយ​នាយករដ្ឋមន្ដ្រី​ថ្មី​នឹងត្រូវ​ដឹកនាំ​ការងារ​នេះ​បន្ដទៀត​៕

ព័ត៌មានផ្សេងទៀត