កម្ពុជា​គ្រោង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡាហែលទឹក​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី​៤៣

24-05-2019 12:01 pm 956

​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក និង​ការរៀបចំ​ទទួល​កីឡាករ​កីឡាការិនី​ហែល​ទឹក ប្រមាណ​ជាង​២០០​រូប មកពី​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​ចូលរួម​ប្រកួត​កីឡា​ហែល​ទឹក​យុវជន​អាស៊ី អាគ្នេយ៍​លើក​ទី​៤៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃ​ទី​២៨ -៣០ ខែមិថុនា ឆ្នាំ​២០១៩​។​នេះ​បើ​តាម​ការ​លើ​ឡើង​របស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​របស់​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ។​

​លោក ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​ពី​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការស្វែងរក​ប្រភព​ថវិកា​ពី​សប្បុរសជន និង​ក្រុមហ៊ុន​ឯកជន​នានា ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​ហែល​ទឹក​នៅ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន និង ស្វែងរក​មេដាយ​ជូន​ជាតិ​ឱ្យបាន​ច្រើន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ដែល​កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​២០២៣ ខាងមុខនេះ​៕

ព័ត៌មានផ្សេងទៀត