លោក​ម៉ូ​ឌី​​ឈ្នះឆ្នោត​​យ៉ាង​ភ្លូកទឹក​ភ្លូកដី​​បន្ដ​ដឹកនាំ​​ប្រទេស​ឥណ្ឌា​​៥​ឆ្នាំ​ទៀត​

24-05-2019 9:31 am 444

​នាយករដ្ឋមន្ដ្រី​ឥណ្ឌា​លោក​ណារិ​នដ្រា ម៉ូ​ឌី បាន​សម្ដែង​ក្ដី​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រជាជន​ឥណ្ឌា ដែល​ផ្ដល់ឱកាស​ឲ្យ​លោក​បាន​កាន់តំណែង​៥​ឆ្នាំ​ទៀត ក្រោយ​ឈ្នះឆ្នោត​យ៉ាង​ភ្លូកទឹកភ្លូកដី​។ ការបោះឆ្នោត​ប្រព្រឹត្ដទៅរ​យៈ​ពេល​ជាង​មួយខែ ហើយ​ទើប​រាប់​សន្លឹកឆ្នោត​និង​ប្រកាស​លទ្ធផល​ផ្លូវការ​កាលពី​ថ្ងៃទី​២៣​ឧសភា​។ គណបក្ស​Bharatiya Janata(BJP)​របស់លោក​ម៉ូ​ឌី ទទួលបាន​អាសនៈ​ភាគច្រើន​នៅក្នុង​សភា ដ្បិត​មិនទាន់​ប្រកាស​ពី​ចំនួន​អាសនៈ ប៉ុន្ដែ​តាម​ការព្យាករណ៍​បក្ស​លោក​រំពឹង​នឹង​ទទួលបាន​ប្រមាណ​៣០០​អាសនៈ​នៃ​៥៤៣​អាសនៈ​។ បើ​បូក​បញ្ចូល​ទាំង​បក្ស​ជា​សម្ព័ន្ធ​ទៀត មាន​រហូតដល់​ជិត​៣៥០​អាសនៈ​ឯណោះ ខណៈដែល​បក្ស​អាចបង្កើត​រដ្ឋាភិបាល​បាន​ត្រូវការ​តែ​២៧២​អាសនៈ​ប៉ុណ្ណោះ​នៅក្នុង​សភា​។ 

​សូមបញ្ជាក់ថា លោក​ណារិ​នដ្រា ម៉ូ​ឌី​អាយុ​៦៨​ឆ្នាំ បាន​ចូល​កាន់តំណែង​នាយករដ្ឋមន្ដ្រី​ឥណ្ឌា​អាណត្ដិទី​មួយ​កាលពី​ថ្ងៃទី​២៦​ខែឧសភា​ឆ្នាំ​២០១៤​។ ការ​ឈ្នះឆ្នោត​លើក​នេះ​គឺជា​អាណត្ដិ​ទីពីរ​ហើយ​សម្រាប់លោក​៕

 ពាក្យគន្លឹះ  ឥណ្ឌាការបោះឆ្នោត

ព័ត៌មានផ្សេងទៀត